Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​បាញ់សម្លាប់​មនុស្ស​នៅក្នុង​ផ្សារ​ទំនើប គឺ​មិនមែន​នៅ​ខ្មែរ​ទេ​!

​ភ្នំពេញ ៖ វីដេអូ​បាញ់សម្លាប់​មនុស្ស​នៅក្នុង​ផ្សារ ទំនើប​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​ក្រុម​ប​ណ្ណា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក យកមក​បង្ហោះ​ផ្សព្វផ្សាយ និង ។​

សរសេរ​បាន​បំ​ភ្លើ​ស​ព័ត៌មាន​ពី​ការពិត​ថា ករណី​បាញ់សម្លាប់​នេះ គឺ​នៅក្នុង​ផ្សារ​អ៊ី​អន 2 នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការផ្សព្វផ្សាយ​បែបនេះ​ធ្វើ​មានការ​ភ័ន្តច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​បញ្ជាក់ថា វីដេអូ​នៃ​ការបាញ់សម្លាប់ មនុស្ស​នៅក្នុង​ផ្សារ​ទំនើប​មួយ គឺ​មិនមែន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។​

​ករណីនេះ បាញ់សម្លាប់​នេះ​នៅក្នុង​ផ្សារ​ទំនើប​មួយ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ខាង​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ពិនិត្យមើល ក្រុម​អ្នក​​បង្ហោះ​ចែកចាយ​វីដេអូ​នៃ​ការបាញ់សម្លាប់​នេះ​នៅលើ​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្កឱ្យមាន​ភាព យល់ច្រឡំ ដើម្បី​ចាត់វិធាន​ការ​តាមផ្លូវ​ច្បាប់ ។

ហេតុនេះ​​ប្រជាពលរដ្ឋ​ដែល​បានឃើញ​វីដេអូ​នេះ សុំ​កុំ​យល់ច្រឡំ​ថា កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។ ហើយ​សុំ​កុំ​ធ្វើ​ការបន្ត​ចែកចាយ​ពីមួយ​ទៅមួយ ពីព្រោះ​វា​អាច​​ធ្វើឱ្យ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ។​

​លោក​អធិការនគរបាល​ខណ្ឌ​សែន​សុខ សូម​បំភ្លឺថា ករណីនេះ​គឺ​ពុំ​​មាន​កើត​នៅក្នុង​ផ្សា​ទំនើប​AEON2​ទេ ហើយ​សូម​អស់លោក​​មុននឹង​ផ្សាយ​សូម​ឲ្យ​មាន​មូលដ្ឋាន​ពត៌មាន​ឲ្យ​ច្បាស់លាស់​ផង កុំ​ចេះតែ​ផ្សាយ ដើម្បី​បំប៉ោង​សភាពការណ៍ ។ សូម​បងប្អូន​ជួយ SHARE ឲ្យ​បងប្អូន​បាន​ដឹងផង ហើយ​កុំ​យល់ច្រឡំ​ទៀត​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

×