ស្ត្រីម្នាក់រស់នៅរដ្ឋ New Jersey អាមេរិក បានត្រូវឆ្នោតកោសដែលមានទឹកប្រាក់ ៥លានដុល្លារ ដោយសារតែអ្នកលក់ឆ្នោតបានស្តាប់ពុំច្បាស់ ហើយលក់សន្លឹកឆ្នោតតម្លៃ ១០ដុល្លារឲ្យនាង ខណៈពេលអ្នកទិញបានសួរទិញសន្លឹកឆ្នោតតែ១ដុល្លារប៉ុណ្ណោះ។
តាម USA Today, នាង Oksana Zaharov, អាយុ ៤៦ឆ្នាំ នៅ New Jersey, បានសំណូមពរឲ្យអ្នកលក់ឆ្នោតនៅ Manhattan, New York លក់សន្លឹកឆ្នោតកោសតម្លៃ១ដុល្លារ ឲ្យខ្លួន ប៉ុន្តែបុគ្គលិករូបនេះបានស្តាប់ច្រឡំ រួចហុចឲ្យនាងសន្លឹកឆ្នោតតម្លៃ១០ដុល្លារ។
Zaharov និយាយថា ៖ ពេលអ្នកលក់ឆ្នោតហុចឲ្យខ្ញុំនូវសន្លឹកឆ្នោតខុសសំណូមពរ ទោះមានអារម្មណ៍ពុំស្រណុកចិត្តតែនៅសម្រេចទិញវា។ Zaharov និយាយបន្តថា ការភ័ន្តច្រឡំរបស់អ្នកលក់ បាននាំឲ្យអ្នកស្រីនូវរង្វាន់ ៥លានដុល្លារ។ Zaharov ត្រូវប្រកាសថា ជាអ្នកឈ្នះនៅថ្ងៃទី 1/11/2017។
ជាមួយនឹងទឹកប្រាក់ទទួលបាន នាងនឹងប្រើវាទូទាត់ថ្លៃរៀន នៅសកលវិទ្យាល័យរបស់កូនៗ ហើយនាំគ្រួសារធ្វើទេសចរណ៍ទៅកាន់តំបន់ Caribe៕ អាទិត្យ