ខេត្តស្វាយរៀងៈ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារចុះសិក្សាជាក់ស្ដែង ជុំវិញបញ្ហាបរិស្ថាននៅតំបន់ព្រំដែន (ខេត្តស្វាយរៀង-ខេត្តតៃនិញ) និងបានទៅពិនិត្យទីតាំងអូតាមោក ស្ថិតនៅជុំមនោរម្យ ទីលានចាក់សំរាម តំបន់សេដ្ឋកិច្ចពិសេសតាយសេង ព្រែកតាពៅ ស្ពានចុងសំរិទ្ធិនិងបណ្ដាប្រព័ន្ធទេក ព្រែក អូរ ជាប់តំបន់ព្រំដែនខេត្តតៃនិញ។
ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា នាឱកាសនោះ ក៏មានការចូលរួមពី លោកឧត្ដមសេនីយ៍ស្នងការរង លោកប្រធានមន្ទីរបរិស្ថាន លោកអភិបាលរងស្រុកស្វាយទាប លោកអភិបាលរងក្រុងបាវិត លោកអនុប្រធានមន្ទីរធនធានទឹក លោកប្រធានច្រកទ្វាព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យបរិស្ថានស្រុកស្វាយទាប និងក្រុងបាវិត លោកមេឃុំមនោរម្យ លោកចៅសង្កាត់បាវិត លោកចៅសង្កាត់ច្រកម្ទេស មន្រ្តីសាលាខេត្ត និងអ្នកពាក់ព័ន្ធ។
ប្រភពខាងលើបានបន្តថា ក្រៅពីការចុះសិក្សាជាក់ស្ដែង ជុំវិញបញ្ហាបរិស្ថាននៅតំបន់ព្រំដែន (ខេត្តស្វាយរៀង-ខេត្តតៃនិញ) និងបានទៅពិនិត្យទីតាំងអូតាមោក ស្ថិតនៅជុំមនោរម្យ ទីលានចាក់សំរាម តំបន់សេដ្ឋកិច្ចពិសេសតាយសេង ព្រែកតាពៅ ស្ពានចុងសំរិទ្ធិនិងបណ្ដាប្រព័ន្ធទេក ព្រែក អូរ ជាប់តំបន់ព្រំដែនខេត្តតៃនិញ ដើម្បីដោះស្រាយរាល់បញ្ហា ដែលប្រឈមនៅក្នុងបាវិតនាពេលកន្លងមក៕ដោយ៖ វ៉ៃកូ