Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង ខេមរៈ សេរី​មន្ដ សាងសង់​ផ្ទះ​វីឡា កំពុង​សាងសង់​ផ្ទះ​វីឡា​ថ្មី​បន្ថែម​មួយទៀត

​ភ្នំពេញ​៖ តារាចំរៀង លោក ខេមរៈ សេរី​មន្ត គឺជា​តារាចំរៀង​មាន​ប្រជាប្រិយភាព និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ពុក​ម៉ែ​នោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែខ្លាំង​ឡើង ទោះបីជា​បច្ចុប្បន្ន​លោក​មាន​ប្រពន្ធ​កូន រីឯ​វ័យ​កាន់តែ​ទៅមុខ​យ៉ាងណាក្តី​។ ដោយឡែក តារា​រូបនេះ​ក្រៅពី​មាន​សុភមង្គល​ខ្លាំង​នៅក្នុង​គ្រួសារ លោក​ក៏មាន​ជីវិត​ឯកជន​មួយ​ដ៏​ល្អ រស់នៅក្នុង​ស្ថានភាព​បែ​ប ស៊ី​វិ​ល័យ រថយន្ត​ទំនើប​ជិះ​ជាច្រើន​គ្រឿង ជាពិសេស​គឺ​រស់នៅក្នុង​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​។

តែ​អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​នោះ​គឺ កាលពីពេល​ថ្មីៗ​នេះ​មានការ​លេចឡើង នូវ​រូបភាព​ផ្ទះ​វីឡា​មួយទៀត​ដែល​ជាការ​បង្ហោះ​របស់​ភរិយា​លោក ជា មួយ​នឹង​ទិដ្ឋភាព​ខាងមុខផ្ទះ​ដែល​កំពុង​សាងសង់​ជិត​រួចរាល់ យ៉ាង​ស្រស់ស្អាត​ធំ គួរ​ឲ្យ​ចង់​រស់នៅ​។​ជាមួយគ្នានេះដែរ បណ្តា​អ្នកគាំទ្រ​ជាច្រើន​ពិតជា​រំភើប​ជំនួស​លោក ដែលមាន​ជីវិត​យ៉ាង​ល្អ​បែបនេះ ដែលមាន​ផ្ទះមួយ​ហើយ​ដែល​ធំ​ខ្លាំង ពេលនេះ​បន្ថែម​ផ្ទះ​មួយទៀត​យ៉ាង​ស្អាត​គួរ​ឲ្យ​ចង់​រស់នៅ​៕ ដោយ​៖​ស្រីនាថ​

×