ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដោយសារដួងរាសីស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងបញ្ហាសំខាន់ឬប្រកបការងារធំដុំអ្វីមួយប៉ុន្មានឡើយគប្បីចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ។ក្រៅពីនេះការបំពេញការងារប្រយ័ត្នទទួលរងការស្តីបន្ទោសពីក្រុមមនុស្សដោយសារការធ្វេសប្រហែសអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើតហើយគេបានត្រឹមតែអោបដៃមើល៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅពេលនេះបើលោកអ្នកសម្រេចចិត្តរឿងអ្វីមួយបានល្អនោះផ្លែផ្កានឹងឆ្លើយតបច្រើនមកវិញជាក់ជាពុំខាន។ក្នុងរង្វង់គ្រួសារវិញចូរលោកអ្នកចេះធ្វើគធ្វើថ្លង់និងត្រូវចេះអត់ឱនឱ្យគ្នាច្រើនជាងនេះទើបគ្មានរឿងប្រទាំងប្រទើសកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកតោងតែមានការចេះទំនាក់ទំនងជាមួយអតិថិជនឱ្យបានស្អិតបន្តិចព្រោះថាអាចផ្តល់ផលប្រយោជន៍យ៉ាងល្អនាពេលក្រោយជាក់ជាពុំខាន។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានដំណើរប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនបើពុំនោះនឹងមានតែជម្លោះវិវាទកើតឡើងតែប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ប្រកបកិច្ចការងារអ្វីតែងឆ្លើយតបជាផ្លែផ្កាគ្រាន់ជាទីពេញចិត្តមកវិញផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញមានសភាពគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងស្រស់ស្រាយនិងផ្អែមល្ហែមល្អ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ប្រកបការងារតូចធំអាចសម្រុកបានហើយពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយដំណើរជីវិតជួបបញ្ហាច្រើនដែលនាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នាពេលនេះអាចមានរឿងរ៉ាវទាំងចាស់ថ្មីចូលមកកកូរផ្លូវចិត្តច្រើន ដូច្នេះត្រូវចេះតស៊ូដោះស្រាយខ្លះទើបប្រសើរដោយមិនជួបផលលំបាកនៅគ្រាក្រោយ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីលោកអ្នកអាចជួបនូវក្រុមមនុស្សវាយប្រហារដូច្នេះគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ចំពោះបើជា អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកតែងកើតបញ្ហាតប់ប្រម៉ល់និងមានរឿងរាវមិនល្អយាយីផង។លោកអ្នកតោងតែរកបំពេញកិច្ចការអ្វីដែលខ្លួនឯងចូលចិត្តឬធ្វើអ្វីដែលខ្លួនឯងអាចធ្វើទៅបានទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ម្តងល្អូកល្អិនម្តងពាក់មុខយក្សដាក់គ្នា៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកមានភាពលូតលាស់ប្រពៃហើយទោះធ្វើអ្វីក៏មានការចម្រើនឈានទៅមុខគួរជាទីពេញចិត្ត។ចំពោះការងារបើមានគេប្រគល់ឱ្យធ្វើអ្វីមួយគប្បីរួសរាន់បំពេញពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូល ហើយការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសទៀតផង។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រឆាំងគ្នានិងប្រចែប្រច័ណ្ឌមិនស្ទើរដែរទេ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្តូរមកល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់និងបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់ដែរ៕
ឆ្នាំវក
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះធ្វើអ្វីមានការចម្រើនលូតលាស់ទៅមុខយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយពុំអាចទុកចិត្តក្រុមមនុស្សបានទេពិសេសអតិថិជនជំពាក់ប្រាក់កាសត្រូវតែចេះពិនិត្យសមាសភាពឱ្យបានច្បាស់លាស់បើពុំនោះអាចត្រូវចាញ់បោកគេហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយ។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានចិត្តរេព្រោះតែសម្លឹងអ្នកផ្សេងច្រើនម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេប្រយ័ត្នកើតរឿងរាវរកាំរកូសចៀសមិនផុត៕
ឆ្នាំច
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកជួបរឿងមិនសប្បាយចិត្តនិងបញ្ហាយាយីច្រើនពិសេសការប្រកបការងារងាយមានបញ្ហាទាស់ទែងសម្តីដោយសារក្រុមមនុស្សបង្កបញ្ហាផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯមនោសញ្ចេតនាសេចក្តីស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានការជឿនលឿនច្រើនរឿងមិនថាប្រាក់កាសឬរឿងផ្ទាល់ខ្លួនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។
រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមគួសម៕

