Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគ្រ​ប់គ្រង និងបណ្តុះបណ្តាលសម្រាប់​ទី​លានញែ​កសំ​រាម (MRF) ក្រុងបាវិត

ខេត្តស្វាយរៀងៈលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀ​ង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តនា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញ​ចូលរួ​មកិច្ច​ប្រជុំពិ​ភាក្សាកា​រងារ ជាមួយប្រតិភូក្រសួងសាធារ​ណ​ការ និងតំណាងគម្រោងធ​​នាគារ​អភិ​វឌ្ឍន៍អាស៊ី (ADB) ស្តីពីការគ្រប់គ្រង និងបណ្តុះបណ្តាលសម្រាប់ទី​លា​នញែក​សំរា​ម (MRF)ក្រុងបាវិត។

មន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថាៈ នៅក្នុងកិច្ចប្រជុំពិ​ភា​ក្សានេះ គឺបានផ្តោតសំ​ខាន់​ទៅលើ​ការសា​ងស​ង់ទីលា​ន ញែកសំ​រាម នៅក្រុ​ងបាវិត ដែលជា​ជំហាន​ដំបូ​ងដ៏មា​នសារសំខាន់ ក្នុង​ការកែ​លម្អ ការគ្រប់គ្រងសំណល់​រឹ​ង ទីលាននេះនឹងកាត់ប​ន្ថយ​សំរា​ម និងភា​ពរំ​ខានដូច​ជាក្លិ​នមិន​ល្អ និងការបំពុលបរិ​ស្ថា​នផ្សេង​ៗ លើសពីនេះទីលាន​ញែក​សំរា​ម និងផ្តល់ការលើកកម្ពស់​ជីវ​ភាព​រស់នៅរ​បស់​ប្រជាព​ល​រដ្ឋ និងផ្តល់ឲ្យមានការ​កែច្នៃ​ និងកា​រ​ប្រើប្រាស់ឡើ​ងវិញ​ នូវសម្ភារៈចាស់ៗដែ​លត្រូ​វបា​ត់បង់ ដោយសារការបោះចោលក្នុ​ង​កន្លែង​ចាក់សំ​រាម​។

មន្ត្រីដដែលបានប​ន្តថាៈ គម្រោងនៃការសាងសង់​ទី​លានញែ​កសំរា​មនេះ​ កំពុងត្រូវបានសហការ​គ្នា រ​វាងក្រសួងសាធារណ​កា​រ,ក្រសួងសេដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុ ,អាជ្ញាធរ​ខេ​ត្ត និងធនាគា​រអ​ភិវ​ឌ្ឍន៍​អាស៊ី ដើម្បីអនុវត្តន៍គ​ម្រោ​ងខាង​មុខបន្ត បន្ទាប់ទៀ​ត ដែលរួមបញ្ចូលទាំងការ​សំ​អាតទឹ​កក​ង្វក់ និងទី​លានចា​ក់សំ​រាម។ ហើយការលើកគម្រោងខា​ង​មុខនេះ​ គឺជាគ​ម្រោង​ដែលកើ​តឡើង បន្ទាប់ពីការ​អនុ​វត្ត​ការ​សាង​សង់ប្រព័ន្ធលូរំដោះទឹកភ្លៀង​ ​និងទឹ​កស្អុ​យ និងទីលានចាក់សំរាម​ដែ​លបាន​អនុវ​ត្តន៍ ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិ​ច្ច​ទីក្រុ​ងរបៀ​ងខា​ងត្បូង នៃមហាអនុតំប​ន់​ទន្លេមេ​គង្គ​៕ដោយ៖ វ៉ៃកូ

×