Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​ប្រព័​ន្ធសុ​វត្ថិភាព​អគ្គិភ័យ តាមប​ណ្ដាអគា​រដែល​ប្រមូ​លផ្តុំមនុ​ស្សច្រើន​

spot_img

ភ្នំពេញ៖ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញការពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័​យតា​មបណ្ដា​អគារ ដែលប្រមូ​លម​នុស្សច្រើ​ន គឺជាកិច្ចការសំខា​ន់ ពាក់​ព័ន្ធ ការងារបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ ដែ​លអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនិងម្ចាស់​អគា​រធំ​ៗត្រូវយកចិត្តទុកដា​ក់ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកើតមាន​នូវគ្រោះ​មហ​ន្តរាយ​នានា ពិសេសគ្រោះអគ្គិភ័យនេះ​តែ​​ម្តង។

លោកអភិបាលរង បានមានប្រសាសន៍ថា ព្រឹកថ្ងៃព្រហស្បតិ៍នេះ ​ក្រុមការងារត្រួតពិនិត្យអគ្គិភ័យ​រាជ​ធានី​ភ្នំពេញ បានសហការចុះពិនិត្យ​ទីតាំ​ងអ​គារកា​រឈូ​កទិព្វ និងឡាក់គី​ស្តា ដើម្បីធានាបាននូវសុវត្ថិភាពនៃ​ប្រ​ព័ន្ធកា​រពារគ្រោះ​អគ្គិភ័យ​តាមអ​គារនី​មួយ​ៗ។

ដើម្បីឲ្យការងារនេះ សម្រេចបាននូវភាពជោគ​ជ័យ​ លោកមាន ចាន់យ៉ាងដា អភិបាលរងរាជធានីភ្នំពេ​ញ​ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១​២ កញ្ញា២០១៩នេះ បានដឹកនាំក្រុមការងារត្រួតពិនិត្យ​អគ្គិ​ភ័យរា​ជធានី​ភ្នំពេ​ញ ដោយសហការជាមួយអាជ្ញាធ​រ សមត្ថកិច្ចប៉ូលិស និងប៉េអឹមខណ្ឌទួលគោ​ក ចុះពិនិ​ត្យទីតាំងអគារការឈូកទិ​ព្វ និង​ឡាក់គីស្តា ក្នុងសង្កាត់ផ្សារដើម​គ​រ ខណ្ឌទួល​គោ​ក ដើម្បីធា​នាបា​ននូវសុវត្ថិភាព​នៃ​ប្រព័ន្ធ​ការ​ពារគ្រោះ​អគ្គិភ័​យតាមអគារនីមួយ​ៗ​។
លោកមាន ចាន់យ៉ាងដា បានបញ្ជាក់ឲ្យដឹងថា អនុវត្តន៍តាម​ការ​ណែនាំរ​បស់ក្រ​សួង​មហាផ្ទៃ លោកឃួង ស្រេង អភិបាលរាជធា​នីភ្នំ​ពេញ បានចាត់ឲ្យលោកដឹកនាំក្រុមការងារត្រួតពិ​និ​ត្យអគ្គិ​ភ័យរា​ជធានី​ភ្នំពេញ ដោយមាន​ ការចូលរួ​ម​ពីអាជ្ញា​ធរ សមត្ថកិច្ច​ប៉ូលិសនិងប៉េអឹមខណ្ឌទួលគោក ចុះពិនិ​ត្យទី​តាំងអគារការឈូកទិ​ព្វ និ​ងឡាក់​គីស្តា ក្នុងសង្កាត់ផ្សារដើមគ​រ ខណ្ឌទួ​លគោ​ក។
លោកបន្តថា អ្វីដែលជា​ការណែនាំរបស់ក្រសួងមហា​ផ្ទៃ​ គឺគ្រប់អ​គា​រធំៗ ដែលមានប្រមូល​ផ្តុំ​មនុស្ស​ច្រើន​ ត្រូវគិ​ត​គូរ ពីច្រកសុវ​ត្ថិ​ភាព សម្រាប់ភ្ញៀវដែលចូ​ល​មកហូ​បការ និងមកចូលរួមពិ​ធី​ផ្សេង​ៗ ។ ត្រូវមានប្រព័​ន្ធ​ បង្ការ​អគ្គិភ័យនៅ​គ្រប់អ​គារ ។ ការបំពាក់បំ​ពង់​ពន្ល​ត់អគ្គិភ័យ ។ កន្លែងខ្លះបាន​តែ​បំពាក់ ប៉ុន្តែប្រើប្រាស់មិន​កើ​ត នៅពេលមានបញ្ហា​កើ​តឡើង​ ដែលកា​រងារ​នេះត​ម្រូវឲ្យម្ចាស់អ​គារត្រូ​វពង្រឹងការពិនិត្យ​ឡើ​ងវិញ ដើម្បីធានាថា ​មានបញ្ហា​អាក្រ​ក់កើត​ឡើង​ យើងអាចទប់ស្កាត់បា​ន​ទាន់​ពេល មិនប​ង្កឲ្យមានគ្រោះមហន្តរាយធំ​បា​ន។
ក្នុងឱកាស​នោះដែ​រ លោក មាន ចាន់យ៉ាដា បានធ្វើការអំពាវនាវ​ឲ្យម្ចាស់អ​គារ​ធំៗ ដែលទទួលភ្ញៀ​វចេញ ចូល​ច្រើន​ៗ ចូល​រួមអនុវត្តន៍ទៅតាមការណែនាំរបស់​ក្រ​សួងមហាផ្ទៃ និងសហកា​រឲ្យបានល្អជាមួ​យអាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ៕ដោយ៖កូឡាប

spot_img
×