Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិនិត្យ​និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​ដើម្បី​ធានា​ឱ្យបាន​នូវ​គោលការណ៍​ទាំង​៤ នៃ​ការប្រឡង​

​ភ្នំពេញ​៖ ការពិនិត្យ​និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​នេះ គឺជា​ការបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធានា​ឱ្យបាន​នូវ​គោលការណ៍​ទាំង​៤ នៃ​ការប្រឡង​។​

នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា មាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩ សីហា ២០១៩ ក្រោម​អធិបតីភាព​របស់ លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ និង​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យន្តការ នីតិវិធី​និង​វិធានការ​នានា ដែល​បានដាក់​ឲ្យ​អនុវត្តន៍​នៅក្នុង​ដំណើរការ​ប្រឡង​នូវ​គ្រប់​ដំណាក់កាល​ទាំងអស់ (​ដំណាក់កាល​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ប្រកាស​លទ្ធផល​)​។​

​លោក​បាន​បន្ថែមថា អង្គប្រជុំ​បានសម្រេច​អនុញ្ញាតឱ្យ​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន ចាប់ផ្តើម​ពិនិត្យ​ពាក្យ​តវ៉ា និង​អនុវត្តន៍​តាម​បំណែងចែក​ភារកិច្ច​។​

​លោក បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការពិនិត្យ​និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​នេះ គឺជា​ការបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធានា​ឱ្យបាន​នូវ​គោលការណ៍​ទាំង​៤ នៃ​ការប្រឡង គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​៕​ដោយ​៖​កូ​ឡាប​

×