ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកកើតទឹកនោមផ្អែម អាចពិសាបាន មិនធ្វើឲ្យឡើងជាតិស្ករឡើយ។
ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម អាចញ៉ាំក្រូចថ្លុងបាន ព្រោះនៅក្នុងនោះមានផ្ទុកវីតាមីនសេ និងសារធាតុដទៃទៀត ដែលអាចជួយបញ្ចុះជាតិស្ករ ស្រកទម្ងន់ និងជំនួយដល់សម្រស់អ្នកផងដែរ។
អ្នកអាចបរិភោគត្របែកបាន ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ថែមទាំងមានវីតាមីនសេខ្ពស់ ដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែមអ្នកបាន។ ម្យ៉ាងទៀត ក៏អាចជួយអ្នកមានអាការៈឆាប់ប្រតិកម្ម ឲ្យឆាប់ធូរផងដែរ។
ចំណែកក្រូចឆ្មាវិញ អាចជួយការពារ និងព្យាបាលជំងឺទឹកនោមផ្អែមបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលជំនួយដល់សុខភាពអ្នក។
អ្នកអាចញ៉ាំផ្លែឪឡឹកបាន ព្រោះនៅក្នុងផ្លែឈើមួយនេះសម្បូរទៅដោយសារធាតុទឹក ថែមទាំងមានសារធាតុអំបិល និងសារធាតុជាច្រើនទៀត ដែលអាចជួយបញ្ចុះឈាមអ្នក និងគ្រប់គ្រងជាតិស្ករក្នុងរាងកាយអ្នកបានល្អ។ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនហួសកំណត់ឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន៕
ប្រភព៖ health