ខេត្តស្វាយរៀង ៖ រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការនៃក្រសួងសាធារណការនិងដឹកជញ្ជូនលោក សួន រចនា នៅព្រឹកព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពីការគ្រប់គ្រងប្រពន្ធលូនិងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់និងការបណ្ដុញបណ្ដាលមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកទៅលើមុខងារដែលបានធ្វើប្រតិភូកម្មរយៈពេល២ថ្ងៃនាសាលប្រជុំវ៉ៃគោក្រុងស្វាយរៀង។
លោកស្រី ឯក សុវណ្ណភារះ អភិបាលរងតំណាងលោកអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថា: ឆ្នាំនេះក្រសួងសាធារណះការនិងដឹកជញ្ជូនបានសម្រេចជ្រើសរើសយកខេត្តស្វាយរៀងដើម្បីរៀបចំសិក្ខាសាលាដោយប្រមូលផ្ដុំរាជធានីខេត្តចំនួន៦មានដូចជាខេត្តស្វាយរៀង តាកែវ កណ្ដាល បាត់ដំបង ព្រៃវែងនិងរាជធានីភ្នំពេញ។
លោកស្រីបានបន្តថា ៖ រាជរដ្ឋាភិបាលអណត្តិទី៦ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងបុិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញការងារកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការដែលជាស្នូលនៃកំណែទំរង់អភិបាលកិច្ចល្អក្នុងគោលបំណងអនុវត្តការងារអោយានប្រសិទ្ធភាពគុណភាពគណនេយ្យភាពនិងតម្លាភាពផងដែរ។
ក្នុងឱកាសនោះផងដែរលោក សួន រចនា រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការនៃក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានសម្ដែងការកោតសសើរដោយស្មោះចំពោះលេខាធិការដ្ឋានគ.ជ.អ.ប លេខាធិការដ្ឋាននៃគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការនៃក្រសួងសាធារណការនិងដឹកជញ្ជូននាយកដ្ឋានគោលនយោបាយនៃអគ្គនាយកដ្ឋានផែនការនិងគោលនយោបាយនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងដែលបានខិតខំសហការសម្របសម្រួលរៀបចំសិក្ខាសាលានេះឡើងស្របតាមផែនការដែលបានគ្រោងទុក។
លោកបានបន្តថា ៖ រដ្ឋបាលក្រុងស្រុកខណ្ឌជារដ្ឋបាលផ្ដល់សេវាដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋដូច្នេះរដ្ឋបាលក្រុងស្រុកខណ្ឌត្រូវពង្រឹងនិងបង្កើនសមត្ថភាពការងារបន្ថែមទៀតដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋអោយកាន់់តែល្អប្រសើរនិងត្រៀមខ្លួនទទួលមុខងារនិងធនធានដែលរដ្ឋបាលថ្នាក់ជាតិផ្ទេរអោយជាបន្តបន្ទាប់។ហើយប្រធានបទដែលនិងត្រូវលើកយកមកផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលនាថ្ងៃនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីកុច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការនៃក្រសួងសាធារណការនិងដឹកជញ្ជូនដោយមានកិច្ចសហការពីគ.ជ.អ.ប និងមន្ត្រីជំនាញក្រសួងមហាផ្ទៃរដ្ឋបាលថ្នាក់ក្រោមជាតិមន្ទីសាធារណះការនិងដឹកជញ្ជូនរាជធានីខេត្តក៏ដូចជាអ្នកពាក់ពន្ធ័ទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងពេលវេលាដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពគុណភាពការផ្ដល់សេវានិងការអភិវឌ្ឍន៏មូលដ្ឋាន។
លោកបានបន្ថែមទៀតថា ៖ ទន្ទឹមនិងនេះអង្គសិក្ខាសាលានិងមានការធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសផ្ទេរមុខងារនៃក្រសួងសាធារណះការនឹងដឹកជញ្ជូនស្ដីពីទការផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពី
១.ការគ្រប់គ្រងប្រពន្ធ័លូនិងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់
២.ប្រពន្ធ័ចុះបញ្ជីទោចក្រយានយន្តត្រីចក្រយានយន្តនឹងរឺម៉កសណ្ដោង
៣.ប្រពន្ធ័សុវត្ថិភាពដរចម្លងនិង៤.ការពិភាកស្សាសំណួរចម្លើយផងដែរ ៕ ដោយ ៖ វ៉ៃកូ