ការស្រឡាញ់ខុសទំនងទាំងនេះ បណ្តាលឲ្យកូនរបស់អ្នកបានចិត្ត និងខូចកាន់តែខ្លាំង។ អ្នកមិនគួរធ្វើវាទេ បើមិនចង់ឲ្យកូនខូច។
— ការស្រឡាញ់ដែលតែងតែទិញរបស់ឱ្យកូន នៅពេលដែលគេទារភ្លាម អ្នកទិញឱ្យភ្លាម យូរៗទៅគេនឹងខូចជាមិនខាន។
— ការសើចនៅពេលដែលកូននិយាយពាក្យមិនគួរសម ព្រោះយល់ថាកូនគួរឱ្យស្រឡាញ់ នេះជាការស្រឡាញ់ដែលខុសបំផុត ព្រោះវានឹងធ្វើឱ្យគេក្លាយជាក្មេងឈ្លើយ។
— ការមិនឱ្យកូនធ្វើអ្វីសោះ ហើយតែងតែពឹងផ្អែកលើអ្នកជានិច្ចក៏ជាការស្រឡាញ់ខុសដែរ ព្រោះកូននឹងគ្មានភាពម្ចាស់ការលើខ្លួនឯង។
— ការតែងតែមិនប្រាប់កូនពីកំហុសរបស់គេ ហើយតែងតែជួយរៀបចំប្រដាប់ដារលេងរបស់គេទុកជានិច្ច នេះជាទង្វើដែលខុសបំផុត ហើយក៏មិនមែនជាការស្រឡាញ់ដែលអ្នកគួរតែផ្តល់ឱ្យគេដែរ៕
ប្រភព៖ health