Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ នឹងត្រូវ​ដាក់ជូន​សម័យ​ប្រជុំ​រដ្ឋសភា ពិភាក្សា និង​អនុម័ត​នាពេលខាងមុខ​

spot_img

​ភ្នំពេញ ​៖ ​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​យ៉ាង​ផុលផុស និង​អនុសាសន៍ ជាច្រើន​ពី​វាគ្មិន សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​អង្គសិក្ខាសាលា​សិក្សា​ស្វែងយល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សំណង់ រយៈពេល​ពេញ​មួយ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ដដែល​ក្នុងឱកាស​បិទ​សិក្ខាសាលា​សិក្សា​ស្វែងយល់​លេី​សេចក្តីព្រាងច្បាប់​ស្តីពី សំណង់ លោកស្រី​និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរ​គម​នាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គសិក្ខាសាលា​ដែល​បាន​ចូលរួម​ផ្ដល់​មតិយោបល់ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ​មាន​សង្គតិ​ភាពជា​មួយច្បាប់​ជា​ធរមាន​ដទៃទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ បាន​បន្ថែមថា នៅក្នុង​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ ជំរុញ​ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ បានអនុម័ត​ក្លាយជា​យន្តការ​ច្បាប់ បទដ្ឋាន​គតិយុត្ត បច្ចេក​វិទ្យា ស្ដង់ដារ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​ភាពរឹងមាំ គុណភាព សោ​ភ័​ណ្ឌ​ភាព និង​ចីរភាព​នៃ​សំណង់ ក្នុងការ​គ្រប់គ្រង និង អភិវឌ្ឍន៍​វិស័យ​សំណង់​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម​។​

​លោកស្រី​ប្រធាន​គណៈកម្មការ​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​វិស័យ​សំណង់ បាន​ដើរតួនាទី​ជា​សសរស្ដម្ភ​មួយ ដែល​ជំរុញ​កំណើន​៣​ទៀត គឺ​វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម ដោយ​ចូលរួម​រៀបចំ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ក្នុង​វិស័យ​សាធារណៈ ទាំង​ក្នុង​វិស័យ​ឯកជន ពិសេស​ឆ្លើយតប​នឹង​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ទឹកដី ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ស្របតាម​ទស្សនៈវិស័យ​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ថេ​ង ច័ន្ទ​សង្វា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ពី​នីតិវិធី និង​ការគ្រប់គ្រង​សុវត្ថិភាព​ការងារ នៅក្នុង​វិស័យ​សំណង់ ជា​បញ្ហា​ប្រឈម​រួម​របស់​ប្រទេស​កំពុង​អភិវឌ្ឍ ដែលមាន​ការខ្វះខាត​ក្របខ័ណ្ឌ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត បច្ចេកទេស និង​ធនធានមនុស្ស​។ ឯកឧត្តម​បន្ថែមថា ផែនការ​សុវត្ថិភាព​និង​សុខភាព​ការងារ គួរ​បញ្ចូល​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ច្បាប់ និង​ស្តង់ដា​សុវត្ថិភាព​ការងារ របាយការណ៍​នៃ​ការវាយតម្លៃ ហានិភ័យ​ការងារ វិធានការណ៍​គ្រប់គ្រង​សុវត្ថិភាព សុខភាព​ការងារ និង​របាយការណ៍​អធិការកិច្ច ដើម្បី​ងាយស្រួល​មន្ត្រី​អធិការកិច្ច​ការងារ ធ្វើការ​ត្រួតពិនិត្យ​។​

​លោកស្រី​មាន​ជំនឿ​មុតមាំ​ថា សេចក្តីព្រាងច្បាប់​ស្តីពី សំណង់ សិក្ខាសាលា​នាឱកាស​នេះ នឹងមាន​ការជជែក ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ព្រមទាំង​រកឃើញ​នូវ​ចំណុច​សំខាន់ៗ និង​គំនិតល្អៗ ដែល​នឹង​អាច​យកទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ឈានទៅ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សំណង់ នាពេល​ខាងមុខនេះ ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ គ្រប់​ជ្រុងជ្រោយ ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ ដើម្បី​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ និង​សង្គម​៕​ដោយ​៖​កូ​ឡាប​

spot_img
×