ភ្នំពេញ៖យុវជនម្នាក់បានជិះម៉ូតូចេញពីផ្លូវលំ ក្នុងទិសដៅពីលិចទៅកើត បំណងឆ្លងផ្លូវជាតិលេខ៥ តែរអិលដួល ស្រាប់តែរថយន្តដឹកឥដ្ឋ ដែលបើកបរបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងមកដល់ចាប់ហ្វ្រាំងមិនទាន់កិនចំក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌។
ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពី ល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរដីឡូត៍ឧកញ៉ាឌីប៉ូ ក្នុងក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សែម សៀម (ហៅម៉ៃ) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចិញ្ចឹមត្រី ស្នាក់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0674 ដោយធ្វើដំណើរម្នាក់ឯង ចេញពីផ្លូវលំ ក្នុងទិសដៅពីលិចទៅកើត បំណងឆ្លងផ្លូវជាតិលេខ៥ ស្រាប់តែខុសបច្ចេកទេស បណ្ដាលឲ្យដួល ស្របពេលនឹងរថយន្តដឹកឥដ្ឋ ដែលបើកបរបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងបានមកដល់ ហើយជាន់ហ្វ្រាំងមិនទាន់ ទើបបណ្ដាលឲ្យកិនចំក្បាល បែកធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពីបង្កឲ្យមានអ្នកស្លាប់រួច អ្នកបើករថយន្តបង្ក បានចុះគេចខ្លួនបាត់។ វត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញបានវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរ ដើម្បីបន្តតាមនីតិវិធី។ រីសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ពិដោរ best space saving tables