Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រលៀន​រប​ស់អ្ន​កមាន​ប​ញ្ហាហើយ បើអ្នកមានអាការៈ​ទាំង​នេះ

អ្នកត្រូវតែចេះកត់សម្គាល់នូវអាការៈដែ​លកើតឡើងលើខ្លួនអ្ន​ក ព្រោះវា​ជា​មុខសញ្ញា ដែលអាចបញ្ជា​ក់​ថារាង​កាយអ្នក ប្រហែលជាមានបញ្ហានូវ​ក​ន្លែងណា​មួយហើ​យ។ ចុះបើក្រលៀនអ្នកមានបញ្ហា តើ​វាមាន​មុខសញ្ញា​អ្វីខ្លះកើ​តឡើ​ង?

– អ្នកនឹងតែងតែមាន​អារម្ម​ណ៍​នឿយហត់ ព្រោះជាតិពុលដែលមាននៅក្រលៀន​អ្ន​កគ្រប​ដណ្តប់​លើវា​ទាំង​ស្រុង​ ជាហេតុ​ដែលធ្វើ​ឱ្យវាមិនអាចដំណើរការបាន​ល្អ នោះអ្នកនឹងឆាប់ហត់​ ចូលចិត្តគេង ហើយអស់កម្លាំងទៀតផ​ង​។

– អ្នកនឹងមករដូវតិច​ ហើ​យឆាប់អស់ ព្រោះការមករដូវនេះក៏ទា​ក់​ទងនឹ​ងក្រលៀ​នដែរ បើវាមានជាតិពុលច្រើន​ ​នោះឈា​មកង្វ​ក់នៃរដូវក៏មកតិច​ដែរ ហើយឆាប់អស់ទៅវិញ​ ជាហេតុ​ដែល​មិនអាចបញ្ចេញឈាមកង្វក់​ទាំងនេះ ចេញម​កអស់​បាន​។

– អ្នកនឹងអាចកើតមុននៅក្រោមចង្ការច្រើន ​ព្រោះ​ចង្ការអ្នកគឺជាកន្លែ​ង​ដែល​ក្រលៀន​គ្រប់​គ្រង​ ដូចនេះបើវាមានជា​តិ​ពុល​ នោះចង្ការអ្នកនឹងកើ​ត​មុនច្រើ​នជាមិ​នខាន ដូចនេះអ្នកត្រូវតែប្រយ័​ត្ន​ពីអាកា​រៈដ៏តូ​ចនេះ មិនត្រូវមើលរំល​ង​ឡើយ​។

– អ្នកនឹងមានអាការៈហើម ព្រោះជាតិពុលទាំងឡាយស្ថិត​នៅ​ក្នុងក្រ​លៀន​អ្នក ហើយមិនអាចបញ្ចេញម​ក​ក្រៅបាន​ នោះ​ពេលដែ​លវាផ្ទុ​កកា​ន់តែយូ​រកាន់​តែច្រើន វានឹងធ្វើឱ្យអ្នកហើម​បា​ន៕

ប្រភព៖ health

×