កំពង់ចាម៖ លោក ហម វុទ្ធី ជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានបាត់ខ្លួនសមត្ថកិច្ចមួយក្រុមមានគ្នាប្រមាណ១០នាក់ ចាប់វាយខ្នោះយកទៅធ្វើទារុណកម្ម ហើយបាត់ខ្លួនរហូត មកឃើញមកវិលត្រឡប់មកផ្ទះវិញ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកសម្លេងខ្មែរអ្នកជាតិនិយមកាលពីថ្ងៃទី១០ខែតុលា។
ភរិយារបស់គាត់និយាយថា ប្តីគាត់អាចត្រូវគេសម្លាប់ និងបំបិតភស្តុតាងចោលបាត់ហើយ ហើយគេចោទថាប្តីគាត់រត់រួចអ្នកស្រីជាភរិយាលោក ហម វុទ្ធី ថាគាត់មិនជឿការលើកឡើងរបស់អាជ្ញាធរទេ ព្រោះប្តីរបស់អ្នកស្រីមុននឹងត្រូវបានចាប់ខ្លួន គឺមានសមត្ថកិច្ចបានហៅទូរស័ព្ទមកគំរាមឲ្យគាត់ចុះចូលទៅសារភាព ព្រោះបើចង់រត់គឺមិនអាចរត់រួចទេ គេដាក់កម្លាំងហ៊ុមព័ទ្ធផ្ទះអស់ហើយ ចំណែកប្តីអ្នកស្រីវិញ បានឆ្លើយថា តើឲ្យខ្ញុំទៅចុះចូលសារភាពទទួលកំហុសអ្វីទៅ? បើខ្ញុំមិនបានធ្វើខុសផង នៅពេលនោះក្នុងសំឡេងទូរស័ព្ទបាននិយាយគំរាមខ្លាំងៗថា ម្តេចហែងក្បាលរឹងម្លេះ ?គ្រាន់តែចុះចូលនិយាយតាមគេប្រាប់ទៅក៏ធ្វើមិនបានដែរទេអី? លោក វុទ្ធីក៏បានតបវិញថា ខ្ញុំប្រកាន់ជំហររបស់ខ្ញុំថាមិនចូលសារភាពទេ ព្រោះខ្ញុំមិនដឹងខ្លួនខ្ញុំបានធ្វើអ្វីខុសផង តើឲ្យខ្ញុំសារភាពទទួលកំហុសស្អី? ទោះបងចង់ចាប់ឬសម្លាប់ក៏ខ្ញុំមិនដឹងថាខ្ញុំខុសស្អីផង រំពេចនោះសំឡេងក្នុងទូរស័ព្ទបានគំហកថា អូខេ ចាំពួកអញសម្រេចបំណងអាចុយម្រាយឯង ព្រឹកស្អែក ព្រោះឥឡូវហែងចង់រត់ក៏រត់មិនរួចដែរ នៅថ្ងៃថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លោក ហម វុទ្ធី ត្រូវបានកម្លាំងសមត្ថកិច្ចមានគ្នាជាង១០នាក់បានមកចាប់ខ្លួនគាត់និងវាយខ្នោះរុញក្បាលបញ្ចូលឡាន ហើយបាននិយាយគំរាមថា ហែងចង់ខ្លាំងហីចាំអញសម្រេចបំណងហែង …ក៏បើកឡានចេញទៅ ។
ស្រាប់តែនៅពេលរសៀលថ្ងៃនោះ សមត្ថកិច្ចបានប្រាប់ភរិយាលោកថា លោក ហមវុទ្ធី បានរត់រួចមិនដឹងទៅទីណាទេ … ភរិយាលោកវុទ្ធី បាននិយាយថា គាត់មិនជឿទេ ព្រោះតាមកម្លាំងសមត្ថកិច្ចមកចាប់ប្តីគាត់យកទៅ មានដល់ទៅចំនួនជាង១០នាក់ហើយវាយខ្នោះយកដៃមកក្រោយទៀត រឿងអីត្រូវប្តីគាត់រត់រួច ។រឿងនេះអ្នកស្រីថា ប្តីរបស់អ្នកស្រីត្រូវជនអគតិ ដែលជាសមត្ថកិច្ចយកគំនុំពីយប់ មកធ្វើទារុណកម្មប្តីគាត់រហូតដល់ស្លាប់ហើយបំបិតភស្តុតាង ដោយចោទថារត់រួចសូមឲ្យអង្កការសង្គមស៊ីវិល ជួយរកយុត្តិធម៌ឲ្យប្តីគាត់ផង ។ ចំណែកសង្គមស៊ីវិលក៏បានទាមទារឲ្យអាជ្ញាធរ ទទួលខុសត្រូវក្នុងរឿងនេះដែរ៕ ដោយ ៖ បញ្ញាស័ក្តិ