Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​អា​ហារ​អ្វី​ខ្លះ ដែល​អ្នក​មិន​គួរ​ទុក​ក្នុង​ទូ​ទឹក​កក​?

ខាងក្រោមនេះជា អាហារមួយចំនួន ដែលអ្នកមិនគួរក្សាវាទុកក្នុងទូទឹកកកឡើយ៖

– អ្នកមិនគួរទុកប៉េងប៉ោះក្នុងទូទឹកកកឡើយ ព្រោះទុកក្នុងនោះមិនយូរទេ សំបកប៉េងប៉ោះនោះនឹងប្រេះបែក ដោយ​ងាយ​នឹង​រលួយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការទុកដាក់បន្លែមួយនេះ។

– អ្នកមិនគួរទុកចេកក្នុងទូទឹកកកនោះទេ ព្រោះអាចធ្វើឲ្យសំបកចេកឆាប់ប្រែជាខ្មៅ ថែម​ទាំង​អាច​ធ្វើឲ្យ​សាច់​ចេក​មិនឆ្ងាញ់​ឡើយ ដោយ​ងាយរលួយបាន។ ដូចនេះ អ្នកគួរតែទុកនៅក្រៅបានហើយ ទើបមិនប៉ះពាល់ដល់គុណភាពចេក។

– អ្នកមិនគួរទុកបន្លែដែលមានស្លឹកក្នុងទូទឹកកកទេ ព្រោះទុកយូរ អាចធ្វើឲ្យបន្លែរលួយ ថែមទាំងអាចធ្វើ​ឲ្យបន្លែទាំងនោះ​ប្រែ​ពណ៌ ដោយពិបាកនឹងយកមកចម្អិនម្ហូបខ្លាំងណាស់។

– នៅពេលដែលអ្នកទុកស្ករសូកូឡាក្នុងទូទឹកកកយូរ នឹងធ្វើឲ្យសូកូឡានោះប្រែជាពណ៌ស កកដោយទឹកកក មិនឆ្ងាញ់ឡើយ។

– អ្នកមិនគួរទុកនំបុ័ងក្នុងទូទឹកកកឡើយ ព្រោះនៅពេលដែលអ្នករុញចូលទូទឹកកកភ្លាម នឹងធ្វើឲ្យនំបុ័ងនោះបាត់បង់ជាតិទឹក ដោយ​ធ្វើឲ្យអ្នកពិសាររួចមិនឆ្ងាញ់នោះទេ។

– អ្នកមិនគួរទុកត្រសក់ក្នុងទូទឹកកកទេ ព្រោះទុកហើយ នឹងធ្វើឲ្យត្រសក់នោះមិនស្រស់ឡើយ។ ដូចនេះ​អ្នកមិនគួរ​ទុកអាហារ​ទាំងនេះ​ក្នុងទូទឹកកកឡើយ ទើបមិនធ្វើឲ្យខូចគុណភាពនៃអាហារទាំងនោះ៕

ប្រភព៖ health

×