“Burmese Jadeite” គុជ បៃតងរបស់ ភូមា ជារ៉ែមានតម្លៃមួយប្រភេទនៅតំបន់ភ្នំក្នុងប្រទេសភូមា ជាទូទៅគេយកវាមកធ្វើជាគ្រឿងអលង្ការ មានដូចជាចិញ្ចៀន បន្តោងខ្សែក ក្រវិល តែភាគច្រើនគេនិយមធ្វើជាកងដៃ។ ហើយតម្លៃរបស់គុជគឺវាស្ថិតនៅលើ ពណ៌ ទឹក(ថ្លាប៉ុណ្ណោះ) ភាពរឹង និង ការភ្លឺរបស់វា ដែលជាការកំណត់តម្លៃនិងកម្រិតរបស់វា សម្រាប់កម្រិតល្អបំផុត (grade-A)
ក្រោមបន្តិចគឺ (grade-B)
គឺត្រូវបានគេយកទៅត្រាំ acid ដើម្បីលាងពណ៌ បន្ទាប់មកយកទៅត្រាំក្នុង epoxy resin ព្រមនិងការដុតកំដៅដើម្បីធ្វើអោយវារឹង ទោះបីជាការកែច្នៃនេះអាចជួយអោយវាមានពណ៌ដូចគុជហើយថ្លាជាងមុន តែវាបានធ្វើអោយការធន់នឹងភាពរឹងមាំបានថយចុះ តែវាក៏នៅតែរាប់ជាគុជធម្មជាតិ ដោយសារវាមិនបានលាបពណ៌ ចំណែកឯ (grade-C)
វាជាថ្មដែលបានដាក់ពណ៌អោយដូចជាគុជ ហើយវាមិនមានតម្លៃឬក៏គុណភាពនោះទេ ចំពោះ (grade-B+C)
គឺជារបស់ច្នៃប្រឌិតទាំងស្រុង (grade-D) គឺមិនមែនជាគុជនោះទេ តែវាជាថ្មដែលមើលទៅដូចជាគុជដែលគេយកទៅបន្លំធ្វើជាគុជ។ (នៅមានត)ដោយ: ក្ខិណី