Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​ខេត្តសៀមរាប ប៊ិះ​ផុងខ្លួន​! ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​មួយ ផ្សាយ​ព័ត៌មាន​មិន​ពិត បោកប្រាស់​ពលរដ្ឋ ហើយ​ភ័យ​ខ្លួន រត់​មក​ស្នងការ​នគ​របាល​ខេត្តសៀមរាប សារភាព​កំហុសគេច​ពី​ការជាប់​ទោសទណ្ឌ​

សៀមរាប​៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាល​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយបាន​ទទួល​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ស្នងការ​នគរបាល​ខេត្ត បាន​ចាត់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​នគរបាល​ខេត្ត ទទួលបន្ទុក​ផែន​សន្តិសុខ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​អញ្ជើញ​ក្រុម​ហ៊ុម​ពុះ​ដី​ឡូ​តិ៍​មួយកន្លែង​ចូល​បំភ្លឺ​ពី​ករណី​ក្រុមហ៊ុន​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មួយចំនួន​លើ​បណ្តាញ​សង្គម Facebook​នាពេល​កន្លងមក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន ក៏ដូចជា​សាធារណជន​ទូទៅ​សូមកុំ​ព្យាយាម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​មិន​គ្រប់​ជ្រុង​ជោ​យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ ។ ដូច្នេះ​ចំពោះ​ព័ត៌មាន​ពិត ឬ​មិន​ពិត ក៏ត្រូវ​ឈរលើ​ជំហរ​គិតពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត និង ចែកចាយ​បន្ត ដែល​សំខាន់ ព័ត៌មាន​មួយចំនួន ដែលមាន​ការពាក់ព័ន្ធ​ដល់​សន្តិសុខ​ជាតិ លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ។​

​លោក ហើ​ន ផានី ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន​ពុះ​ដីឡូត៍ ក៏បាន​បញ្ជាក់ថា ក្រោយពី​បានធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​ជំនាញ ក្រុមហ៊ុន​បានទទួល​យក​រាល់​ចំណុច​ដែល​បានលើកឡើង យកទៅអនុវត្ត មិន​ឲ្យ​មានការ​បន្ត​ទៀតឡើយ​។ ក្នុងនោះដែរ តំណាង​ក្រុមហ៊ុន ក៏បាន​លើក​អំពី​មូលហេតុ​មួយចំនួន​ដែល បាន​បំ​ភ្លើ​ស​ពី​ការពិត នៅក្នុង​តំបន់​ដីឡូត៍​របស់​ក្រុមហ៊ុន​ខ្លួន ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ័ន្តច្រឡំ គឺ​បណ្តា​មកពី​បុគ្គលិក​ទី ផ្សារ​របស់​ក្រុមហ៊ុន មានការ​យល់ច្រឡំ​ថា មាន​កាស៊ីណូ​ម៉ា​កាវ នៅ​ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ថា​ជាប់​នឹង​ដី​ឡូ​ត៌ របស់​ក្រុមហ៊ុន​។ តែ​ជា​ការពិត​ក៏​ពុំមាន​ច្បាប់​ណាមួយ ឲ្យ​មាន​បង្កើត​កាស៊ីណូ​នៅលើ​ទឹកដី​ខេត្តសៀមរាប​ឡើយ ។​

​ក្រោយពី​ទទួល​ការអនុគ្រោះ​ពី​អាជ្ញាធរខេត្ត តំណាង​ក្រុមហ៊ុន ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ ចំពោះ​ឯកឧត្តម​អភិបាលខេត្ត និង កម្លាំង សមត្ថកិច្ច ដែល​បានធ្វើ​ការអប់រំ ណែនាំ និង មានការ​អនុគ្រោះ នូវ​បញ្ហា​ទាំងឡាយ​ដែល​ក្រុមហ៊ុន​បានធ្វើ​ឲ្យ​មានការ​ខុសឆ្គង​កន្លង​មក ព្រមទាំង​បាន​តាំងចិត្ត​កែប្រែ​កំហុសឆ្គង​ទាំងនោះ និង បញ្ឈប់​នូវ​ការផ្សព្វផ្សាយ​ដែល​គ្មាន​ប្រភព​ពិតប្រាកដ ។ ក្នុងនោះ​លោក​ក៏បាន​សំណូមពរ​ផងដែរ​ថា នៅពេល​ខាងមុខ​បើ​មាន ផេ​ក​របស់​បុគ្គលិក​ណាមួយ​នៅតែ​បន្ត​ធ្វើការ​ផ្សព្វ ផ្សាយ​នោះ គឺ សូម​ឲ្ស​ម​ត្ថ​កិច្ច​មាន​វិធានការ​ចំពោះ​បុគ្គល​ទាំងនោះ​ទៀតផង​។​

​សូមបញ្ជាក់ថា ម្ចាស់​ក្រុមហ៊ុន ឬ​តំណាង​ក្រុមហ៊ុន ត្រូវ​មក​ផ្សព្វផ្សាយ​សុំទោស​ជា​សាធារណៈ នៅ​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ករណី ក្រុមហ៊ុន​នៅតែ​បន្ត ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ ចំពោះ​ករណី​មិន​ពិត​តទៅទៀត សមត្ថកិច្ច​នឹងមាន​វិធានការ​ទៅតាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការលើកលែង​ដូច​ពេលនេះ​ទៀតឡើយ ។ ម្យ៉ាងទៀត ចំពោះ​បណ្តា​ក្រុមហ៊ុន​នានា ដែល​ធ្វើ​អ្វី​ប្រាស់ចាក​ពី​ច្បាប់ និង មានការ​ពាក់ព័ន្ធ​ដល់​សន្តិសុខ​សង្គម ក៏​យើង​មិន​អត់ឱន​ឡើយ គឺ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ។​

​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត ដែលមាន​រដ្ឋបាលខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ទីរ​ព័ត៌មាន និង​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​បន្ត​តាមដាន និង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​រំលោក​ភ​ច្បាប់​នឹងត្រូវ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×