(ព្រះវិហារ)៖ លោក សាយ សំអាល់ បានប្រកាស ដាក់វិន័យដោយបង្ខំចំពោះ ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក វុន ធឿន ផ្ទេរភារកិច្ចដោយបង្ខំឲ្យមកបម្រើ ការងារនៅក្រសួងបរិស្ថានវិញ។
យោងតាមសេចក្តីសម្រេចរបស់លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ លោក វុន ធឿន អត្តលេខ១៧១០៥០០០៤៤ ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ត្រូវដាក់វិន័យក្រោមរូបភាពផ្លាស់ដោយបង្ខំឲ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។
ទាក់ទងនិងការដាក់វិន័យ លោក វុន ធឿន, លោក អៀ សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែង ថា កំហុសឆ្គងលោក វុន ធឿន យ៉ាងណានោះ លោកមិនបានដឹងទេ ព្រោះមួយរយៈកន្លងមកនេះ លោករវល់រៀនសូត្រ ហើយបានផ្ទេរភារកិច្ចឲ្យអនុប្រធានមន្ទីរបរិស្ថានខេត្តមួយរូបជាប្រធានមន្ទីរស្តីទី៕ ដោយ៖បញ្ញាស័ក្តិ