Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ប្រឹក្សាខេ​ត្តស្វា​យរៀ​ង លើកយករបៀបវរៈចំនួ​ន​៩ មកធ្វើការពិភាក្សាគ្នាពិ​និ​ត្យ អនុ​ម័ត​

ខេត្តស្វាយរៀង៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត​ ​និង លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វា​យ​រៀ​ង តំណា​ងលោ​ក អភិបាលខេត្ត នៅព្រឹកថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយ​រៀ​ង​ មានរៀបចំកិច្ចប្រជុំសាម​ញ្ញ​លើក​ទី​៥ របស់ក្រុមប្រឹក្សាខេ​ត្ត​ស្វាយ​រៀង​ ។

ពិធីនេះក៏​មាន​ការ​អញ្ជើ​ញ​ចូលរួមពី លោក អភិបាលរងខេត្ត អស់ លោក លោកស្រីជាស​មា​ជិ​ក សមាជិកាក្រុមប្រឹក្សា​ខេ​ត្ត ​លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលា​ខេ​ត្ត​ លោក លោកស្រីនាយក នាយករងទីចាត់ការ​/​អង្គ​ភាព​នានា​សា​លាខេត្ត និងលោកប្រធានមន្ទី​រ​ពាក់​ព័​ន្ធ​នានា​ជា​ច្រើនរូ​បទៀត។

របៀបវរៈនៃកិច្ចប្រជុំព្រឹកនេះមា​ន៖ ១.ពិនិត្យ អនុម័តលើសេចក្តីព្រាងកំណត់ហេ​តុ​នៃកិ​ច្ចប្រ​ជុំសាម​ញ្ញលើ​កទី​៤។ ២.ពិ​និត្យ​ អនុម័តរបាយការណ៍បូ​ក​សរុ​បល​ទ្ធផល​ការ​ងា​រប្រ​ចាំ​ខែតុលា និងទិសដៅការងារ​ខែ​ក​ញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាល​ខេ​ត្ត។​៣.ស្តាប់​របាយ​ការ​ណ៍ប្រចាំ​ខែ​តុលា និងទិសដៅការងារ​ខែ​វិ​ច្ឆិកា ឆ្នាំ២០១៩ របស់ គកសក ខេត្ត។ ៤.ស្តាប់​របាយ​ការ​ណ៍ប្រ​ចាំខែ​តុ​លា និងទិសដៅការងា​រ​ខែវិ​ច្ឆិ​កា ឆ្នាំ២០១៩របស់គ​ណៈ​កម្មា​ធិ​ការ​ល​ទ្ធក​ម្មខេត្ត​។ ៥.ការអនុម័តលើឯកសារ​ស​ម្រា​ប់ រៀ់បចំវេទិកា​ផ្សព្វផ្សា​យ ​និងពិគ្រោះយោបល់របស់ក្រុម​ប្រឹ​ក្សាខេ​ត្តស្វាយ​រៀ​ង ៦.ការអនុម័តលើសេចក្តីព្រាង​សេ​ចក្តី​ព្រាងសេ​ចក្តីស​ម្រេច ស្តីពីការបែងចែកភារកិ​ច្ច​ជូន សមាជិកក្រុមប្រឹក្សាខេត្តស្វា​យ​រៀង ដើម្បីចុះតាមក្រុង ស្រុក ឃុំស​ង្កា​ត់។​ ៧.ការអនុម័តសេចក្តីសម្រេ​ច​ស្តីពី​ការបែ​ងចែ​កតួ​នាទី ភារកិច្ច និងរបៀបរប​ប​ធ្វើកា​រងា​រ របស់គណៈអភិបាលខេត្ត​ស្វា​យរៀ​ង​ ៨.ការអនុម័តលើការផ្ទេរភារកិច្ចជូនមន្ត្រីរាជការ១រូប ឱ្យម​កបម្រើ​ការ​ងារ​នៅសាលា​ខេ​ត្ត និង ៩.សេចក្តីផ្សេងៗ៕ដោយ៖ វ៉ៃកូ

×