ខេត្តព្រះសីហនុ៖ មន្ដ្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹង គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង១២ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះបានបន្តចុះប្រតិបត្តិការុករកស្ត្រីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលាជាបន្តទៀត។
សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានក្រុមរុករក បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ អូរប័រជាច្រើនគ្រឿង- ឧទ្ធម្ភាគចក្រ, អ្នកជ្រមុជទឹកបាតសមុទ្រ ស្វែងរកលើផ្ទៃសមុទ្រ និងតាមប្រជុំកោះរ៉ុង, កោះស្តេច រហូតដល់កោះឆ្លាម ក្បែរព្រំដែនទឹកប្រទេសថៃ ទៅតាមការផ្តល់ព័ត៌មាន ពីអ្នកនេសាទ អះអាងថា បានឃើញសពអណ្តែតទឹកវែបណាក្តី ក៏ប៉ុន្តែក្រុមកាងាររុករក នៅ ទាន់បានប្រទះឃើញ តម្រុយណាមួយ ដូចដែលអ្នកនេសាទបានរាយការណ៍មកសមត្ថកិច្ចនោះទេ៕ ដោយ៖ ដែន សីមា