Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមសមត្ថកិច្ចចម្រុះ រកឃើញសពនារីអង់គ្លេស នៅ​ម្ដុំកោះ​ឆ្លាម ចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង

spot_img

ព្រះសីហនុ៖ នារីជនជាតិអង់គ្លេសម្នាក់ ដែលបានបាត់ខ្លូនរយៈពេល ៨ថ្ងៃមកហើយនោះ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង ដោយអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

សមត្ថ​កិច្ចឲ្យដឹងថា ក្រុមរុករកបានប្រទះឃើញ​សា​កស​ពម្នា​ក់មា​នស​ភាពហើ​មរលួយ និងមើលមិនស្គាល់ភិន​ភា​គច្បា​ស់ នៅម្តុំកោះឆ្លា​ម និងកំពុងបញ្ជូនមក​លើ​ដីគោ​ក នាកំពង់ផែខេ​ត្តព្រះ​សីហ​នុ។

សមត្ថកិច្ចមិនបញ្ចេញ​ឈ្មោះ​ បានស​ន្និដ្ឋា​នថា សាកសពខាងលើ ​ប្រា​កដជាសពស្ត្រីរងគ្រោះ​ជ​នជា​តិអ​ង់គ្លេ​ស ដែលបានបាត់ខ្លួនកា​ល​ពីវេ​លាជិតភ្លឺថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ២០១៩នោះហើយ ព្រោះបើពិនិត្យទៅលើភិនភាគ និង​ខោ​អាវ​ រ​បស់ស្ត្រី​រង​គ្រោះ​។
ប៉ុន្តែយ៉ាងណា ក៏ដោយចុះ សា​ក​សព ដែលស្រង់បានពីក្នុងទឹ​ក​សមុទ្រ​ជិតកោះ​ឆ្លាមនោះ កំពុងត្រូវបានសមត្ថ​កិ​ច្ច ​ដឹកយកមក​លើ​ដីគោក និងរង់ចាំសមត្ថ​កិ​ច្ចជំ​នាញធ្វើ​កោស​ល្យវិ​ច័យ ឱ្យបានត្រឹមត្រូវ​ជា​មុនសិ​ន​។

ឧកញ៉ា ទៀ វិចិត្រ បានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃទី៣១តុលានេះថា “រកឃើញហើយ !! ទីបញ្ជាការជួរ​មុ​ខ អគ្គលេខាធិការ​ដ្ឋា​ន នៃគណៈកម្មាធិការជាតិស​ន្តិ​សុខ​លម្ហ​សមុ​ទ្រ សហការជាមួយនឹងក្រុ​ម​ហ៊ុ​ន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជា​តិ​អង់គ្លេ​ស ដែលមា​ន​ឈ្មោះ Amelia Bambridge អស់រយៈពេ​ល7ថ្ងៃ មកដល់ថ្ងៃ31 ខែតុលា ឆ្នាំ2019នេះ បានជួបប្រទះ​ឃើ​ញសាក​សព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃ​ស​មុទ្រ​នៅចំ​ណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រ​ក​ម្ពុជា ថៃ N10°47.691
E102°26.645 ខ្ញុំសូមចូលរួម​រំ​លែកទុ​ក្ខដល់គ្រួសារ​នៃស​ពផ​ង…”៕ដោយ៖ដែន សីមា

spot_img
×