Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខាកាកបាទក្រហម ទទួលអំណោយមនុស្សធម៌ ​ពីព្រះមេគ​ណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃខេត្ត​ ​និងព្រះ​មន្ត្រីស​ង្ឃទាំង ៨ ក្រុង ស្រុក

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិក ស​មាជិ​ការ​នៃគណៈកម្មាធិការសាខាកាកបាទ​ក្រ​ហម​ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានទទួលអំណោយមនុស្សធម៌ ​ពីព្រះសុ​ទ្ធិញា​ណ មុំ សយ ព្រះរាជាគណៈ​ថ្នាក់កិ​ត្តិយស​ព្រះមេ​គណខេ​ត្ត ព្រមទាំងព្រះមន្ត្រីសង្ឃ​ខេ​ត្ត និងព្រះមន្ត្រីសង្ឃ​ទាំង ៨ ក្រុង ស្រុក នូវអង្ករចំនួន ​១.១០០ គីឡូក្រាម មី ៤១ កេស ទឹកស៊ីអ៊ីវ ១១ យួរ កន្លះ ទឹកត្រី ៥ យួរ បាឡុង ៤ និងថវិកា ៤០០០០០០ រៀល ដល់សាខាសម្រាប់ត្រៀ​មប​ម្រុង ឆ្លើយត​បនៅ​ពេលមាន​គ្រោះមហ​ន្តរាយ​កើត​ឡើង ​។

ក្នុងឱកាសនោះ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា​ បានពាំ​នាំនូ​វប្រសា​សន៍រ​បស់ សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិ​ត ​ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើសួរ​សុ​ខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាល​ជ្រៅ​បំផុត​ ចំពោះទឹកព្រះទ័យដ៏​ថ្លៃ​ថ្លារ​បស់​ ព្រះសង្ឃគ្រប់អង្គ ដែ​លនេះជា​ការលើ​កទឹក​ចិត្ត​យ៉ាងធំ​ធេង ចំពោះកាកបាទក្រហ​ម​កម្ពុ​ជា សម្រាប់ការនាំយកអំ​ណោ​យទាំង​នេះ ទៅចា​ត់ចែង​ប្រគល់ ជូនប្រ​ជាពលរដ្ឋងាយរងគ្រោះបំ​ផុ​ត កំពុងជួបការលំបាក ​និងត្រូវ​ការជំ​នួយជា​ចាំ​បាច់ ។ ហើយបើយោងតា​មរបា​យការ​ណ៍ពីអ​នុសា​ខាក្រុង ស្រុកទាំង ៨ ឃើញថា ព្រះអនុគណ និង​មន្ត្រីស​ង្ឃនៅតា​មវត្ត​ក្នុង​ក្រុង ស្រុក និមួយៗតែងតែបានយ​ក​ទេយ្យទា​នជា​ស្បៀង​ សម្ភារ និងថវិកា យកទៅប្រគល់ជូនដល់អនុ​សាខា ដើម្បីដោះស្រាយឆ្លើយតបដល់ប្រ​ជាព​លរដ្ឋ នៅតាម​សហគ​មន៍បា​ន ទទួលលទ្ធផលល្អប្រសើ​រ ក្នុងចលនាកាកបាទ​ក្រ​ហម ​ ។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិ​ការ​សាខា ព្រមទាំ​ងថ្នាក់​ដឹកនាំ និងសហ​ការី នៃសាខាកាកបាទក្រហម​កម្ពុ​ជាខេ​ត្តស្វាយ​រៀង​ សូមបួងសួង​ប្រគេ​នថ្វាយ​ព្រះព​រ ព្រះសង្ឃគ្រប់ព្រះ​អ​ង្គ សូមមានព្រះ​សុ​ខភាព​ល្អ ព្រះជន្មាយុយឺ​នយូរ​ ដើម្បី​បន្តទ្រ​ទ្រង់​វិស័យព្រះ​ពុទ្ធ​សាសនា ឱ្យបានគង់វង្ស រីកចម្រើន​តរៀ​ងទៅ​ ។ លោកបានបញ្ជាក់ថា ​អំណោយ​ទាំង​អស់នេះ សាខានឹងធ្វើការបែងចែក​ជូ​នដល់​ដៃ ប្រជាពលរដ្ឋដែលរងគ្រោះគ្រ​ប់​ៗគ្នាឲ្យបា​នទា​ន់ ពេល​វេលា​ឲ្យសម​ស្របទៅនឹងព្រះទ័យ​របស់​ព្រះអង្គ​ជាម្ចាស់​ទេយ្យទា​ន ។ តាមរយៈអំណា​ចនៃបុណ្យ​ដែលបា​នធ្វើនៅ​ថ្ងៃនេះ ព្រះសុទ្ធិញាណ មុំ​ សយ បានមានថេរដីកាថា អំណោយទាំ​ងនេះ​ នឹងរួមចំណែកដល់ការងា​រម​នុស្ស​ធម៌ របស់កាកបាទ​ក្រ​ហមក​ម្ពុជា​ ដើម្បី​បង្កា​រ និងកាត់បន្ថយភា​ព​ខ្វះខាត របស់ប្រជាពុទ្ធ​ប​រិស័​ទ ដើម្បីអព្យា​ក្រឹត​ភាព​ ជំនឿ សាសនា ពូជសាសន៍​ និងដើ​ម្បីផ​លប្រយោជ​ន៍​រួម គឺភារកិ​ច្ច​មនុស្សធ​ម៌ ​៕ ដោយ៖ វ៉ៃកូ

×