Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡា​រាំ​កម្ពុជា បានធ្វើ​សមាហរណកម្មទៅក្នុង​តំបន់ទ្វីប និង ពិភពលោក​

​ភ្នំពេញ​៖ លោកស្រី​ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​មានប្រសាសន៍ថា កីឡា​រាំ​ពេលនេះ កំពុងតែ​ទាក់ទាញ​ចិត្ត យុវជន យុវនារី​បាន​ច្រើន ជាមួយគ្នានេះ​កីឡា​រាំ បានធ្វើ​សមាហរណកម្ម ទៅក្នុង​តំបន់ ទ្វីប និង ពិភពលោក ។​

​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បានរៀបចំ​ការប្រកួត​ជើងឯក​ជាតិ ពេញ​មួយ​រសៀល ថ្ងៃទី​២​វិច្ឆិកា ដោយមាន​ការចូលរួម ពី​សំណាក់​លោកស្រី​ញ៉ែម មរកត ដែលជា​ប្រធាន​សហព័ន្ធ ។​

មាន​ក្លិប​ចំនួន​៥ បាន​បញ្ជូន​កីឡាករ​កីឡាការិនី​រប​ស់​ខ្លួន មក​ចូលរួម​ប្រកួត​ដែល​ក្នុងនោះ មាន​ក្លិប​ចំប៉ីស ក្លិប​NewTrend​ក្លិប ពន្លក​ថ្មី ក្លិប​សាលា​វ៉េ​ឡាញ​ន៍ទី​១ និង ក្លិប​សាលា​វ៉េ​សឡា​ញ​ន៍ទី​២ ។​

កីឡាករ​ដែល​ចូល​រួមមាន​ចំនួន​៩​រូប និង​កីឡាការិនី ចំនួន​ចំនួន​២១​រូប គ្រូបង្វឹក​និង​ប្រតិភូ​ចំនួន​៤​រូប ។​
វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន​២២ ដោយ​បែងចែក​តាម​ប្រភេទ​អាយុ ដូចជា​អាយុ​​ក្រោម​១២​ឆ្នាំ អាយុ​ក្រោម​១៣​ឆ្នាំ ដែល​ចែកចេញជា​កម្រិត​ទី​១ និង​កម្រិត​ទី​២ ព្រមទាំង​វ័យ​យុវជន ដែលមាន​កម្រិត​ទី​១ និង​កម្រិត​ទី​២​ដែរ ។

​សូមបញ្ជាក់ថា ក្នុងចំណោម​វិញ្ញាសា ទាំង​២២​នោះ ចែកចេញជា​៣​ប្រភេទ ប្រភេទ​ទី​១ វិ​ញ្ញា​សា​ឯកត្តជន (Solo Dance) ដែលមាន​១២​វិញ្ញាសា ដែល​ក្នុងនោះ​មាន​រាំ​ចង្វាក់ Ramba ចង្វាក់​Jive ចង្វាក់​Paso Doble ចង្វាក់​Samba និង ចង្វាក់ Cha Cha Cha ។​

ប្រភេទ​ទី​២​វិញ្ញាសា​រាំ​គូ ដែលមាន​ចង្វាក់ Samba ចង្វាក់ Cha Cha Cha ចង្វាក់​Ramba និង​ចង្វាក់ Paso Doble ។ សូមបញ្ជាក់ថា ប្រភេទ​ទី​២​នេះ មាន​ចំនួន​៧​វិញ្ញាសា ។​ចំពោះ​ប្រភេទ​ទី​៣ ​ដែលមាន​៣​វិញ្ញាសា​នោះ គឺជា​វិញ្ញាសា​រាំ​គូ​Couple Dance ដែលមាន​ការ​រាំ​គូ​កម្រិត A និង​រាំ​គូ កម្រិត B ។​

លោកស្រី​ញ៉ែម មរកត បាន​មានប្រសាសន៍ថា កីឡា​រាំ​ពេលនេះ កំពុងតែ​ទាក់ទាញ​ចិត្ត យុវជន យុវនារី​បាន​ច្រើន ជាមួយគ្នានេះ​កីឡា​រាំ បានធ្វើ​សមាហរណកម្ម ទៅក្នុង​តំបន់ ទ្វីប និង ពិភពលោក ។​

កន្លងមក​កីឡា​រាំ​កម្ពុជា ដណ្ដើមបាន​មេដាយ​ពី​កម្រិត​ទ្វីប តំបន់ និង​ពិភពលោក​ហើយ​​ណោ​ពេល​ខាងមុខនេះ កីឡា​រាំ​កម្ពុជា នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ទៀតផង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×