Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ APIWSA និង​ខេត្ត​ព្រះសីហនុ ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ក្រោម​ឥ​ទិ្ធ​ពល​គ្រឿង​ស្រវឹង កំឡុងពេល​បុណ្យអុំទូក​ជូន​ប្រជាពលរដ្ឋ​

ព្រះសីហនុ​៖ អង្គការ APIWSA និង​អាជ្ញាធរខេត្ត​ព្រះសីហនុ​រួមគ្នា​ចុះ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ និង​ការ​រឹតបន្តឹង​ការបើកបរ​ក្រោម​ឥ​ទិ្ធ​ពល​គ្រឿង​ស្រវឹង ជូន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​កំឡុងពេល​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខាងមុខនេះ ដើម្បី ចេះ​ការពារ​ខ្លួន​នៅពេល​ធ្វើដំណើរ បញ្ជៀ​សបាន​នូវ​គ្រោះ​កើតឡើង​ជាយថាហេតុ​។​

កញ្ញា អ៊ុច ធា​រី តំណាង​អង្គការ APIWSA បានបញ្ជាក់​អោយដឹង​កាលពី​ថ្ងៃទី​២​វិច្ឆិកា នៅ​ក្រុងព្រះសីហនុ​ថា ការរៀបចំ​កម្មវិធី​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ និង​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ ផ្តោតលើ​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។​លោក​បន្តថា កម្មវិធី​នេះ​រៀបចំឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិការ​របស់​អង្គការ APIWSA សហការ​ជាមួយ​ខេត្ត​ព្រះសីហនុ និង​កាកបាទក្រហមកម្ពុជា ក្នុង​គោលបំណង ធ្វើ​យ៉ាង​ជួយ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ តាមរយៈ​ការអប់រំ​ផ្សព្វ ផ្សាយ ពី​សុវត្ថិភាព​ចរាចរណ៍ ផ្តោតលើ​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស ក្នុងការ​ធ្វើដំណើរ​។​

​កញ្ញា​បន្តថា យុ​ទ្ឋ​នា​ការ​ការអប់រំ និង​ផ្សព្វផ្សាយ​​ពី​សុវត្ថិភាព​ចរាចរណ៍​នេះ ពិតជា​មាន​សា​រះ​សំខាន់​ណាស់ បំ​ដើម្បី រួមចំណែក​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿ​ស​ស្រវឹង នឹង​អាច​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​បាន​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​បាន ។

លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង ខេត្ត​ព្រះសីហនុ​បាន​លើកឡើងថា យុទ្ធនាការ​នេះ ក៏​ទទួលបាន​ការចូលរួម​ពី តំណាង​នៃ​មន្ទីរ​ពាក់ព័ន្ធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាកបាទក្រហម​កម្ពុជា ទីប្រឹក្សា​យុវជន អ្នកស្ម័គ្រចិត្ត មន្ត្រី​កាកបាទក្រហម​សាខា និង​អនុសាខា វិស័យ​ឯកជន ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​ផងដែរ ដែល​សរុប​មាន​ប្រមាណ​ជា ១៣៤០​នាក់​។​

ក្រោយ​បញ្ចប់​កម្មវិធី​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ ក្រុមយុវជន​កាកបាទ​ក្រហម​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ទាំងអស់ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ តាម រយៈ​ការចែក​ប័ណ្ណប្រកាស និង​បិទ​ស្ទីក​ឃ័​រយាន​យន្ត ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​ផ្សារ ចំណតរថយន្ត​ឈ្នួល និង​ម៉ូតូ​កង់​បី ភោជនីយដ្ឋាន​តាម​ដង​ផ្លូវ​សំខាន់ៗ ។ យុទ្ធនាការ​នេះ ក៏មាន​ចង​បដា រំលឹក​សារ​អប់រំ​ជាច្រើន​ស្ដីពី​ការបើកបរ​ក្រោយពេល​ទទួលទាន​គ្រឿង​ស្រវឹង រួមទាំង​ការចែក​ប័ណ្ណប្រកាស​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ បានដឹង​ពី​ឥរិយាបទ​ខុសឆ្គង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុងពេល​ធ្វើដំណើរ និង​ចៀសវាង​ការប្រព្រឹត្តិ​កំហុស​ទាំងនោះ​។ ដូច្នេះ យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​នេះ គឺជា​សារ​មួយ​ក្រើនរំលឹក​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ឱ្យបាន​យល់ដឹង និង​ការពារ​ខ្លួន​ឱ្យ​ចៀសផុត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​។​រំពឹងថា​ផល​ដែល​ទទួលបាន​ពី​ការងារ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​នេះ​នឹង​អាច​ចូលរួម​ទប់ស្កាត់​ឲ្យ​ចំនួន​អ្នក​បាត់​បង់ជីវិត និង​របួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងកំឡុងពេល​បុណ្យទាន​ធំៗ ឲ្យ​ថយចុះ​ជាង​ឆ្នាំមុនៗ​។​

សូម​បញ្ចា​ក់ថា​ ៖ តាម​របាយការណ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​ថ​ក្នុង​រយៈពេល ត្រីមាស​ទី​៣​ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៩៨៨​លើក បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន​៤៨៨​នាក់ និង​របួស​ចំនួន​១,៤៩៤​នាក់ ដែល​ក្នុងនោះ​ខេត្ត​ព្រះសីហនុ​ស្លាប់​ចំនួន​៣៧​នាក់ ប្រៀបធៀប​ឆមាស​ទី​៣ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើន​ចំនួន ២៣៨​លើក (៩៨៨/៧៥០​លើក​) ស្មើ​៣២% ស្លាប់​កើនឡើង​ចំនួន ១០៥​នាក់ (៤៨៨/៣៨៣​នាក់​) ស្មើ​២៧% និង​របួស​កើន ៤៤៦​នាក់ (១,៤៩៤/ ១,០២៨) ស្មើ​៤៥%៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×