Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ឆ័​ត្រ​យោង​ ៩១១ ​ម្នាក់ ត្រូវ​បុរស​ម្នាក់​ហៅ​ផឹកស្រា​ថ្នាំ​មិន​ផឹក ដាល់​១​ដៃ​ផ្ទប់​ជញ្ជាំង​រួច​ទាញ​ចានគោម​គប់​បែកក្បាល​ដេរ​ ២០ ​ថ្នេរ​

​កណ្តាល ៖ ទាហាន​ឆ័​ត្រ​យោង​៩១១​ម្នាក់ ត្រូវ​បុស​ម្នាក់​ហៅ​ផឹកស្រា​ថ្នាំ​មិន​ផឹក ធ្វើ​ឲ្យ​បុរស​នោះ​ខឹង​ក៏​ដាល់​១​ដៃ​ផ្ទប់​ជញ្ជាំង​រួច​ទាញ​ចានគោម​គប់​បែកក្បាល​ដេរ​២០​ថ្នេរ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​៤០​នាទី​នៅ ចំណុច​បន្ទប់​ជួល ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ប្រាជ្ញ បូ​រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា​៩១១ ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជនរងគ្រោះ​ដេរ​ថ្ងាស់​២០​ថ្នេរ​)​។​

​ជនសង្ស័យ​ឈ្មោះ​សរ សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​មុខ​លក់ដូរ​នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​វត្ថុតាង​ចាប់យក ៖ ទូរស័ព្ទ​OPPO.A5S ចំនួន​១​គ្រឿង​, អំបែងចាន​០១​ចំនួន ​។​

​តាម​ដំណើររឿង ៖ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹកស្រា​ថ្នាំ​នៅក្នុង​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ​ខ្លួន និង​ឈ្មោះ ចក់ ឆៃ​យ៉ា ភេទ ស្រី ជា​ប្រពន្ធ​របស់​ជនសង្ស័យ ពេលនោះ​ជនសង្ស័យ​បាន​ដើរទៅ​ហៅ​ប្រពន្ធ​ខ្លួន​ឲ្យ​មក​បន្ទប់ ជនរងគ្រោះ​បាន​ហៅ​ខ្លួន​ឲ្យ​ផឹកស្រា​ថ្នាំ​ទើប​ខ្លួន​ឆ្លើយថា មិនចេះ​ផឹកស្រា​ទេ ចេះតែ​ផឹកស្រា​បៀរ ទើប​ជនរងគ្រោះ​សម្លុត​ថា អញ​ទាហាន​ឆ័​ត្រ​យោង​៩១១ ឯង​កុំ​ខ្លាំង​ទាក់​ពាក្យសម្តី​គ្មា​ទៅវិញទៅមក ជនសង្ស័យ​ដាល់​១​ដៃ​ចំ​មុខ​ផ្ទប់​នឹង​ជញ្ជាំង​ទើប​ទាញ​ចានគោម មក​គុប​ថែម​១​ចាន​ទៀត បណ្តាល​ឲ្យ​បែក​ថ្ងាស់​ដេរ​២០​ថ្នេរ​។​

​ចំពោះ​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ​៕ ​ដោយ​៖​កូ​ឡាប​

×