Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ​ជាង​៥០០​នាក់ ចូលរួម​ព្រឹត្តិការណ៍​កំពង់ធំរ​ត់ពា​ក់​កណ្តាល​ម៉ា​រ៉ា​តុង ឆ្នាំ​ ២០១៩ នៅ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​

កំពង់ធំ​៖ គណៈកម្មការ​រៀបចំ​កា​រ​រត់ប្រណាំង​ពាក់កណ្តាល​ពាក់​មា​រ៉ា​តុង​កំពង់ធំ (Kampong Thom Half Marathon Committee) សហការ​ជាមួយ​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តកំពង់ធំ បាន​រៀប ចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ រត់​ពាក់ កណ្តាល ពាក់​មា​រ៉ា​តុង​កំពង់ធំ នៅ​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ទាក់ទាញ​បានការ​ចូលរួម​ពី​អ្នករត់​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង​៥០០​នាក់ ​។​

លោក សុខ វណ្ណា ប្រធាន​នាយកដ្ឋាន​សេវា​កម្សាន្ត និង​កីឡា​ទេសចរណ៍ នៃ​ក្រសួង​ទេស​ចេ​ណ៍​បញ្ជាក់ថា​៖ រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ឱ្យមក​ទស្សនា​កម្សាន្ត​ជាមួយនឹង​សក្តានុពល​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែល​ចូលរួមចំណែក​ផ្សព្វផ្សាយ​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ដែលជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ក៏​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ដែល​ចូលរួមចំណែក​ជំរុញ​កំណើន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សម្រាប់​ខេត្តកំពង់ធំ ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​កម្លាំងចលករ​មួយ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ តាមរយៈ​វិស័យ​ទេសចរណ៍ និង​ដើម្បី​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។
លោក​បន្ថែមថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រត់​មា​រ៉ា​តុង នៅ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក គឺជា​សកម្មភាព​មនុស្ស​ធម៌ ដែល​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ផ្សព្វ ផ្សាយ​សក្តានុពល​ទេសចរណ៍​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចូលរួម​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ និង​បរិស្ថាន នៅ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ដែលជា​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ការពារ និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ ស្អាត និង​បៃតង លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​កីឡា ​ផ្សព្វផ្សាយ​សក្តានុពល​កីឡា​ទេសចរណ៍ និង​បរិស្ថាន​ធម្មជាតិ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក និង​តំបន់​សៀមរាប​អង្គរ បង្កើន​ទំនាក់ទំនង ជិតស្និទ រវាង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បង្កើន​អត្ថប្រយោជន៍​វិស័យ​ទេសចរណ៍ ដល់​សហគមន៍​តាមរ​យៈ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា បង្កើន​សុខុមាលភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

លោក កា​ទើ ម​ហាំ​ម៉ាត់​ណោ​ស​ស្រ៊ី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍​លើកឡើង​នូវ​ការ​សូម​សា្វគ​មន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កំពង់ធំរ​ត់ពា​ក់​កណ្តាល​ម៉ា​រ៉ា​តុង​ឆ្នាំ​២០១៩ នៅ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​នេះ​។ “​ថ្ងៃនេះ យើងទាំងអស់គ្នា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កំពង់ធំរ​ត់ពា​ក់​កណ្តាល​ម៉ា​រ៉ា​តុង ឆ្នាំ​២០១៩ ដើម្បី​សប្បុរសធម៌ ភាព​ស្អាត និង​បៃតង​នៃ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​សំបូរ​ព្រៃ​គុក ពិសេស​ចូលរួម​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ឈាន​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣”​។​

លោក​ក៏បាន​សំណូមពរ​ឲ្យ​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គោរព​តាម​បទបញ្ជា​បច្ចេកទេស​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។ ក្នុងឱកាស​ដ៏​សែន​មនោ​រម្យ និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ ជាមួយ​ស្នាមញញឹម​របស់​បងប្អូន​ជា​អត្ត​ព​លិ​ក​ពោរពេញ​ដោយ​កម្លាំង​មាំមួន និង​ភាពស្វាហាប់​ផងដែរ​។​

ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រត់​ពាក់ កណ្ដាល មា​រ៉ា​តុង​នៅ​រមណី​ដ្ឋា​ន​សំបូរ​ព្រៃ​គុក​ថ្ងៃនេះ មាន​៣​វិញ្ញាសា រួមមាន​៖ រត់ប្រណាំង​ចម្ងាយ ៣​គ​.​ម​, ១០​គ​.​ម និង​២១​គ​.​ម ដែលមាន​កីឡាករ កីឡា​ការី​នី ចូលរួម​សរុប​ចំនួន​ជាង ៥០០​នាក់ ក្នុងនោះ កីឡាករ​រត់​ចម្ងាយ​១០​គម មាន​ចំនួន ៦២​នាក់ កីឡាករ​រត់​ចម្ងាយ​២១​គម មាន​ចំនួន ៥៩​នាក់ កីឡាករ​ជនជាតិខ្មែរ​ប្រហែល​៨០% និង​កីឡាករ​ជនជាតិ​បរទេស​ប្រហែល​២០% ជា​កីឡាករ កីឡា​ការី​នី​អាជីព មកពី​៦​ប្រទេស​ផ្សេងគ្នា​ដូចជា Japan, France, New Zealand, America, England, Canada, China និង​សិស្សសាលា​ចំនួន ៤០៧ នាក់ មកពី​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ នៅក្នុង​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​។​

ការរត់​ពាក់កណ្ដាល​មា​រ៉ា​តុង​ជា​លក្ខណៈ​អន្តរជាតិ​នៅក្នុង​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​នេះ គឺ​រត់​ដើម្បី​ស្វែងយល់​ពី​កីឡា​មា​រ៉ា​តុង វិស័យ​ទេសចរណ៍ អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ និង​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត រត់​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​វប្បធម៌ និង​ស្វែងយល់​ពី​ជីវភាព រស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​ផងដែរ​៕ ដោយ​៖ កូ​ឡាប​

×