Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាទាំងនេះ ក៏អាច​បណ្តាល​ឲ្យជា​តិស្ករ​ ឡើងខ្ព​ស់បា​នដែរ

មិនថាអ្នកមានជំងឺទឹក​នោ​ម​ផ្អែម​ ឬកំពុងប្រឈមមុខនឹង​ហា​និភ័យ​នៃជំ​ងឺនេះនោះ​ទេ ​ការរក្សា​បា​ននូវក​ម្រិត​ជាតិស្ករ ត្រឹមត្រូវក្នុងឈាមគឺចាំបាច់​បំ​ផុត​។ ហើយក្រៅពីទទួលទានជាតិស្ករច្រើ​ន​ក៏នៅមានសកម្មភា​ពមួយចំ​នួនទៀត ដែលជះឥទ្ធិពលដល់ជាតិស្ករក្នុ​ង​ឈាមគួរ​ឱ្យ​កត់សម្គាល់។ ខាងក្រោមវេបសាយសុខ​ភា​ព​ Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លា​ប់​ដែល​គួរចៀ​សវាង ដើម្បីទប់ស្កាត់បញ្ហាជាតិស្ករកើន​ឡើ​ងខ្ព​ស់ ៖

១. ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា​ ​ភាពតា​នតឹ​ងក្នុង​អារ​ម្មណ៍ខ្លាំ​ងពេ​ក ក៏ជាអ្វីដែលបង្កបញ្ហាជាតិស្ករ​ក្នុងឈា​មកើ​នឡើងខ្ព​ស់ផង​ដែរ។ នោះក៏ព្រោះតែភាពស្ត្រេសបង្កើនចំណង់​អា​ហារដែ​លធ្វើឱ្យ​អ្នកឃ្លាន​​ផ្អែម។

២. គេងមិនគ្រប់

ការគេ​ងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់គឺល្អណាស់សម្រាប់សុ​ខ​ភាព រាងកា​យទាំ​ងមូល រួមទាំងកម្រិតនៃជាតិស្ករក្នុ​ង​ឈា​ម។ នោះក៏ព្រោះតែការគេងមិនគ្រ​ប់​ជះឥ​ទ្ធិព​ល ដល់រាងកាយក្នុងការ​ប្រើ​ប្រាស់​បំលែងជាតិ​ស្ករ​ ហើយលទ្ធផលចុងក្រោយ​ជា​តិស្ករ ដែលលើសនឹងត្រូ​វ​ប្រមូ​លផ្ដុំក្នុ​ង​ឈាម។

៣. ជាតិផ្អែមសិប្បនិម្មិត​

ប្រសិនបើអ្នកគិតថាការចៀស​វា​ងទទួ​ល​ទានស្ក​រធ​ម្មតា ជំនួសដោយជា​តិ​ផ្អែមសិ​ប្បនិ​ម្មិតវិញ គឺមិនប៉ះពាល់ដល់ជាតិ​ស្ក​រក្នុ​ងឈាម ចូរគិតម្ដងទៀត។ ​តា​មពិតទៅជាតិផ្អែមសិប្បនិម្មិ​ត​អាច​បង្កើ​នកម្រិត នៃជាតិស្ករក្នុងឈា​ម​គួរឱ្យ​កត់ស​ម្គាល់​។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥ​ទ្ធិ​ពល​ លើសុខភាពពោះ​វៀ​នដែលនឹង​បង្ក​ផល​ប៉ះពា​ល់ ដល់កម្រិតនៃជាតិស្ករក្នុ​ង​ឈាម។​

៤. កង្វះជាតិទឹកក្នុងរា​ង​កាយ​

ភាគច្រើននៃពួកយើងប្រហែលជា​មិ​នធ្លា​ប់ដឹងទេថា កង្វះជាតិទឹកក្នុងរាងកា​យ​ក៏ជាកត្តាចម្បងមួយ​ នៃបញ្ហាជាតិស្ករក្នុ​ង​ឈាម​កើន​ឡើងខ្ព​ស់។ ដូច្នេះប្រសិនបើអ្នកមាន​ជំងឺ​ទឹ​កនោម​ផ្អែម ឬកំពុងប្រឈមមុខនឹងហានិ​ភ័​យនៃ​ជំងឺនេះ ចូរព្យាយាមទទួលទានទឹកឱ្យបាន​ប្រ​ហែល​ ២​ លីត្រ​ក្នុងមួ​យថ្ងៃ​។

៥. កង្វះលំហាត់ប្រាណ

កា​រមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏​ប​ង្កើន​កម្រិត នៃជាតិស្ករក្នុងឈាម​ផង​ដែ​រ។​ ថាតើអ្នកធ្លាប់ដឹងទេថាកា​រ​ធ្វើលំ​ហាត់ប្រាណ អាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិន​ដ​ល់ជាច្រើ​ន សម្រាប់អ្នកជំងឺទឹ​ក​នោមផ្អែ​ម ​រួមបញ្ចូលទាំងជួយបញ្ចុះក​ម្រិត នៃជាតិស្ករក្នុងឈា​ម​ និង​ស្ត្រេស? យោងតាម មជ្ឈមណ្ឌលស្រាវជ្រា​វ​ផ្នែក​វេជ្ជសា​ស្ត្រ ដ៏សំខាន់បំផុតមួយនៅលើពិភ​ព​លោក​ NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណ​យ៉ាង​ហោច​ណាស់​ ១៥០ នាទីរាល់សប្តាហ៍។​ ​ហើយចំពោះអ្នកជំងឺទឹកនោមផ្អែម​ត្រូ​វហា​ត់ប្រាណ​ជាប្រចាំ​មិន​គួរផ្អាក ឬរំលងលើសពី ២ ថ្ងៃ​ជាប់​គ្នាឡើ​យ៕​

ប្រភព៖ health

×