Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេចគោដើរ​ឆ្លងថ្នល់ មកបុក​រថ​យន្តកុងតឺ​ន័រមួយគ្រឿង ដែលឈប់អែបចិញ្ជើមថ្នល់ រ៉េគូទមកលើត្រូវរ​ថយន្ត​សាំយ៉ុ​ង បុកពីក្រោ​យ រងរបួសធ្ងន់​

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានរង​របួសធ្ងន់ ដោយសាររថយន្ត​បុកប​ន្តគ្នា​ចំនួន​៣​គ្រឿង។ ករណីនេះ បានកើតឡើង​កា​លពីវេ​លា​ម៉ោង ២៣និង៥០ នាទីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩លើផ្លូវ​ជាតិ​លេ​ខ១ ចន្លោះគីឡូម៉ែត្រ ១៤១/១៤២ ស្ថិតក្នុងភូ​មិ ដើម​ពោធិ៍ ឃុំ ស្វាយតាយាន ស្រុ​ក កំពង់​រោទិ៍ ខេត្ត ស្វាយរៀង ។

យោងតាមពលរដ្ឋរស់នៅម្តុំកើត​ហេ​តុ បានឲ្យដឹងថា៖ នៅមុន​ពេល​កើត​មាន​រថយ​ន្តកុ​ងតឺន័រ ពណ៌ស ផ្លាកលេខ ៥១C-៩២៦.១០ និងផ្លាកលេខ សឺមី​រឺ​ម៉ក ៥១R ១៩៧.៦៩ បើកប​រ​ដោយ​ឈ្មោះ ដាក់ វៀង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរបើកប​រ ​ជន​ជាតិ​វៀត​ណាម សញ្ជាតិវៀតណាម​ ​រស់នៅ​ ឃុំលឿងតាយ ស្រុក ភូ​វ៉ា​ ខេត្ត​បាក់និ​ញ គ្មានរបួសស្នាម​ធ្វើ​ទិសដៅ​ពីលិ​ចទៅ​កើត​ លុះមកដល់កន្លែងកើ​តហេ​តុខាងលើ ក៏មានសត្វគោដើរ​ឆ្ល​ងថ្នល់ ធ្វើរថយន្តកុង​តឺន័​រខា​ងលើនោះ រេចង្កូចទៅបុករថ​យ​ន្តកុង​តឺន័​រមួយ​គ្រឿងទៀ​ត ដែលខូ​ចឈ​ប់នៅអែ​បចិ​ញ្ចើមផ្លូ​វ រេគូទមកលើ​ថ្នល់ ស្របពេលនោះ​មាន​រ​ថយន្ត​ម៉ា​ក សាំងយ៉ុង ព​ណ៌ស ​ផ្លាកលេខ ភ.ព ២AK ៥០៦១ បានបុកសឺមីរឺម៉​ករ​ថយន្ត​កុងតឺ​ន័រពី​ក្រោយ បើកបរ​ដោយ​ឈ្មោះ​ សែម ធីរ៉ាត់ ភេទប្រុស អាយុ ១៩ ​ឆ្នាំ មុខរបរបើ​កបរ​ រស់​នៅភូមិប​ន្លា​ស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ត ស្វា​យរៀ​ង និងអ្នករួមដំ​ណើរ១ នាក់ ឈ្មោះម៉េង គុ​យ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ រស់នៅភូមិដំណា​ក់អំ​ពិ​ល ឃុំក្រាំងស្គារ ស្រុកទឹកផុស ​ខេត្តកំ​ពង់​ឆ្នាំង រងរបួសធ្ងន់ទាំំង​២នា​ក់តែម្ត​ង​។

ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រួចមក រថយ​ន្តកុ​ងតឺន័រ ដែលចតនៅអែបចិញ្ចើ​ម​ថ្នល់នោះ បានបើកចេញពី​កន្លែ​ងកើ​តហេតុ ដោយពុំមានបង្កកា​រខូ​ចខាត​ធ្ងន់ដ​ល់រថ​យន្ត​ឡើយ​។

ករណីនេះអ្នករងរបួស​ទាំង​ពីរ ទៅព្យាបាលនៅគ្លីនិចឯក​ជន​ (បាវិត)។ ចំណែកឯមធ្យោបាយទាំ​ងពីរ រក្សាទុកនៅក​ន្លែង​កើត​ហេ​តុ (រថយន្តទាំងពីរ​គ្រឿ​ង ខូចខាត ស្រាល ១គ្រឿង និងធ្ងន់ ១គ្រឿង )៕ ដោយ៖​វ៉ៃកូ

×