Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់ រត់គេចខ្លួនជាង១១ឆ្នាំ ត្រូវនគ​រ​បាលស្រុ​កសង្កែ ចាប់ខ្លួនពីបទប្លន់

spot_img

ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ ត្រូវបានចោទប្រកាន់ពី​បទ​ ប្លន់ ដែលប្រព្រឹត្តនៅ​ចំណុចភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២​០ ខែឧសភា ឆ្នាំ២០០៨ ហើយរត់គេចខ្លួនបាត់​អ​ស់រយៈពេល១​១ឆ្នាំ ត្រូវបានកងកម្លាំងនៃអធិការដ្ឋាននគ​រ​បាលស្រុ​កសង្កែ ចុះអនុវត្តដីកាចាប់ឃាត់​ខ្លួន ជនសង្ស័យចំនួន២នាក់មកផ្តន្ទាទោស។

លោកវរសេនីយ៍ត្រី កង សុផាណ្ណា នាយរងការិយាល័យនគរបា​ល​ព្រហ្មទ​ណ្ឌក​ម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល​ខេ​ត្តបា​ត់ដំប​ង បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួន​ទៅលើជ​នស​ង្ស័យ​ទាំង២នាក់នេះ បានធ្វើឡើងជាបន្តបន្ទា​ប់ នៅថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីតាំងពីរផ្សេងគ្នា​ ដោ​យអនុវត្តតាមដីកាបង្គាប់​ឲ្យចាប់ខ្លួនលេខ២៤៥ និង២៤៣ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨ របស់ចៅក្រមស៊ើបសួ​រ ​គី ឬទ្ធី នៃសាលាដំបូងខេត្តបាត់ដំបង។​ ទីតាំងទី១ អនុវត្តនៅចំណុចភូមិព្រៃ​ចែ​ក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ចាប់​ខ្លួន​ឈ្មោះ វ៉ាន់ វ៉ែន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រា​កដ មានទីលំនៅ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ទីតាំងទី២ អនុវត្តនៅចំណុចភូមិ​ន​រា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ចាប់ខ្លួនឈ្មោះ វឿន អឿយ ភេទប្រុស អាយុ៤២ឆ្នាំ មុខ​រប​ររ​ត់ម៉ូ​តូកង់បី មានទីលំនៅភូមិនរា២​ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែល​ជន​សង្ស័យទាំ​ង​២នាក់ ត្រូវបានចោទប្រកាន់​ពី​បទប្លន់ ដែលប្រព្រឹត្តនៅចំ​ណុចភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២០​ ​ខែឧស​ភា ឆ្នាំ២០០៨ ហើយរត់គេចខ្លួនបាត់​អ​ស់រ​យៈពេល១​១​ឆ្នាំ ។

ក្រោយអនុវត្តចាប់ខ្លួនរួ​ចជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំង​ជំ​នាញ ផ្នែកអនុវ​ត្ត​ដីកា បាននាំយកមកកាន់ការិ​យា​ល័យ​នគរបា​លព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ នៃស្នងការដ្ឋាននគរបាល​ខេ​ត្តបា​ត់ដំបង ដើម្បីចាត់កា​របន្តទៅ​តាម​នីតិវិធី ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×