Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុ​ស្ស៣​នា​ក់បា​ន រង​របួស​ធ្ង​ន់និង​ស្រា​ល នៅក្នុងគ្រោះថ្នា​​ក់​រ​វា​ងម៉ូ​តូនិ​ងម៉ូ​តូបុកគ្នា

ខេត្តស្វាយរៀងៈ មនុស្ស៣នាក់បានរងរបួ​ស​ធ្ងន់​និងស្រាល នៅក្នុងករណីគ្រោះថ្នាក់​ច​រាចរណ៍ រវាងម៉ូតូនិ​ង​ម៉ូតូបុកគ្នា ក្នុងទិសដៅផ្ទុយ​គ្នា ដែលហេតុការណ៍​នៃ​គ្រោះថ្នា​ក់ខា​ងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​ ១០:២០ នាទីព្រឹកថ្ងៃទី១៥​ខែវិច្ឆិ​កាឆ្នាំ២០​១៩នេះ លើផ្លូវលេខ ២១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ​ស្វាយរៀ​ង ក្រុង ស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈ ម៉ូតូ ទី១ ម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១H ២៧១២ បើកបរដោយ​ឈ្មោះ ​វិ ស៊ីណន់ ភេទ ប្រុស អាយុ ១៧ មុខរបរ សិស្ស រស់នៅភូមិ ចំបក់គុយ ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយ​រៀង បើកបរពីត្បូងទៅជើ​ង​ មិនពា​ក់មួ​កសុវ​ត្ថិភាព អ្នកបើកបររងរបួ​ស​ធ្ងន់ ម៉ូតូខូចខា​ត​ធ្ងន់​ ។ ម៉ូតូ ទី២ ម៉ាកហុងដាសេ ១២៥ ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១CD ២៣២៦ បើកបរដោយឈ្មោះ​ ​ជុំ សុវណ្ណារិទ្ធិ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុ​ខរបរ ជាងឡាន រស់នៅភូមិ ស្វាយ សង្កា​ត់​ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូ​ង​ ពា​ក់មួក​សុវ​ត្ថិភាព រងរបួសស្រាល​ ​ ម៉ូតូខូ​ចខា​តធ្ង​ន់ ។ អ្នករួមដំណើរជាមួ​យ​ឈ្មោះ ​ពុត សុផា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ លក់ដូរ​ រស​នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង មិនពាក់មួកសុវត្ថិ​ភា​ព ​រងរបួសស្រា​ល​ ។ ហើយមូលហេតុអ្នកបើកបរ​ម៉ូ​តូម៉ា​ក C១២៥ ពណ៌ខ្មៅ ផ្លាកលេខ ស្វរ ១H ២៧១២ មិនប្រកាន់ស្តាំ ។

ចំពោះមធ្យោបាយ ត្រូវបា​នយក​មក​រក្សាទុក នៅអធិកា​រក្រុ​ងស្វាយរៀ​ង ។ ដោយឡែកអ្នក​រ​បួស សម្រាកព្យាបាលនៅម​ន្ទី​រពេទ្យ​ខេត្ត​ស្វាយរៀ​ង ៕ដោយ៖ វ៉ៃកូ

×