Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​ទទួល​ជនជាតិ​ថៃ​ចំនួន ១៧២​នាក់ ពាក់ព័ន្ធ​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់ ជូនទៅ​អាជ្ញាធរខេត្ត​ស្រះកែវ​

បន្ទាយមានជ័យ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រកាស​ព៏​ត៌មាន​ថា ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នា​វេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​ប្រគល់​ទទួល​ជនជាតិ​ថៃ​ចំនួន ១៧២​នាក់ ជូនទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ ក៏មាន​ការចូល​ពី ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​, លោក​ឧត្ដមសេនីយ៍ទោ ឃួន ឈែល អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​, លោក​វរសេនីយ៍ទោ លី ហួរ ស្នងការរង​ខេត្តបន្ទាយមានជ័យ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត រីឯ​ភាគី​ថៃ​ដឹកនាំ​ដោយ លោក វ​រ៉ា​ផាន់ សុ​វ៉ា​ណុន (Woraphann Suvannus) អភិបាលខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ជនជាតិ​ថៃ​ចំនួន ១៧២​នាក់ ស្រី ១១២​នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហកា​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​នាគ​ទិព្វ​ថ្មី និង​ក្រុមហ៊ុន​ផ្ទះល្វែង​ប៉ា​រ៉ា​ម៉ិច ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×