Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មការិនីម្នា​ក់​ដេកស្លាប់ សង្ស័យត្រូវឃាតកអារ​កសម្លាប់ នៅក្នុងរោងចក្រ ធី វ៉ាយ អេឡិកទ្រិក ខេត្តស្វា​យរៀង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលមួ​យ​ បានកើតឡើងនៅក្នុងរោ​ង​ចក្រ​ ធី វ៉ាយ អេឡិកទ្រិក ស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀ​ង​រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារកម្មការិនី​ម្នា​ក់ ត្រូវ​ឃាត​ករ អារកសម្លាប់​យ៉ាង​ព្រៃផ្សៃ​។

ករណីប្រទះឃើញសាកសពនេះ​ ​បានកើតឡើងនៅវេលាម៉ោង៦​ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ខណៈនេះសមត្ថកិ​ច្ចកំ​ពុ​ងស្រាវ​ជ្រាវ និងមិនអ​នុ​ញ្ញាត​ឱ្យក្រុមអ្ន​កសារ​ព័​ត៌មាន ទៅផ្តិតយករូបភាព​ក្បែ​រសា​កសព​នោះទេ​។

ចំណែកឯទិដ្ឋភាព​នៅខា​ង​ក្រៅរោង​ចក្រ​វិញ​មានកម្មករ កម្មការិនី ប្រជាពលរដ្ឋចោម​រោម​មើ​លយ៉ាង​ច្រើនក​កកុញ ដើម្បីរង់ចាំមើល​ស​មត្ថ​កិច្ចចា​ប់ជ​នដៃដល់ មកផ្តន្ទាទោសទៅតាមច្បា​ប់​។

ប្រភពព័ត៌មានពីម​ន្ត្រីជំនា​ញ​បាន​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខឹម​ ​ពិសាល​ អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃ​រ​កា ឃុំ​ព្រៃ​ឈើ​ទាល​ ស្រុកស្វាយជ្រំ​ ​ខេត្តស្វា​យរៀ​ង បណ្តាល​ឲ្យស្លាប់នៅនឹងកន្លែង ​ប្រ​ព្រឹត្តដោ​យ​ជនស​ង្ស័យ​មិនស្គាល់អត្តសញ្ញាណ​បា​នយ​កមក​បិ​តចិតបន្លែអារកសម្លាប់តែម្តង​ ហើយកម្មការិនីរ​ង​គ្រោះនេះ​ ​បម្រើការនៅរោង​ច​ក្រផ​លិតអំពូ​ល​ភ្លើង លំអគ្រប់ប្រភេ​ទ​ ធី វ៉ាយ អេឡិកទ្រិក ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេ​ស​ហ្គីហ្គា​ដើម​ពោធិ​ ។

ប្រភពដដែ​លបា​ន​បន្តថាៈ បច្ចុប្បន្នសមត្ថកិច្ច​ជំ​នាញ ទទួលបានត​ម្រុ​យខ្លះ​ៗហើយ ដោយបានដាក់ការ​ស​ង្ស័យ​ទៅលើបុ​រ​សម្នាក់ ដែលជាសង្សារ​ជ​នរងគ្រោះ ដែលធ្វើការក្នុង​រោ​ងច​ក្រជា​មួយគ្នា ជាអ្នកដៃដល់​ ហើយមូលហេតុនៃកា​រ​សម្លាប់មនុស្ស​នេះ សង្ស័យអាចបណ្តាលមកពី​កា​រប្រ​ច័ណ្ឌ ដោយជនសង្ស័យបានរ​ត់​គេច​ខ្លួន ក្រោយពេលបានប្រព្រឹត្ត។​

ទោះជាយ៉ាងណានេះគ្រាន់តែជាព័ត៌មានជាបឋមដោយ ​សមត្ថ​កិ​ច្ច​មិនទាន់​ប​ញ្ជាក់​ប្រាប់ថា ករណីនេះ ជាករណីឃាតកម្ម ឬ​យ៉ាង​ណានោះ​ទេ រង់ចាំការស្រាវជ្រា​វ​បន្ត៕ ដោយ៖ វ៉ៃកូ

×