Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស២នាក់ បានរ​ង​របួ​សធ្ងន់ និងស្រា​ល ដោយសារគ្រោះថ្នាក់ចរាចរ​ណ៍​ រវាងម៉ូតូនិងម៉ូ​តូ​ នៅក្រុង​ស្វាយ​រៀង

spot_img

ខេត្តស្វាយរៀងៈ បុរស​២នាក់ បានរងរបួ​សធ្ងន់ និង​ស្រាល ដោយសារគ្រោះថ្នាក់ចរា​ច​រណ៍ រវាង​ម៉ូតូ​និងម៉ូតូ ក្នុងទិសដៅ​ផ្ទុ​យគ្នា ដែលហេតុការណ៍ខាងលើនេះ​ បានកើតឡើងកាលពី​វេ​លាម៉ោង​១​៤និង ១៨នាទី រសៀលថ្ងៃ​ទី ​២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅលើផ្លូវរង្វ​ង់​មូល​លេខ​ ១១៤ ស្ថិតក្នុងភូមិ មេ​ភ្លើង​ សង្កាត់ ស្វាយៀង ក្រុង ស្វាយរៀង ។


សមត្ថកិច្ចបានឱ្យដឹងថាៈ ម៉ូតូទី១ ម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ​ពាក់​ផ្លាក​លេខ ស្វាយរៀង ១O ៥០៧​០ ​បើកបរដោយឈ្មោះ វ៉​ន​ មក​រា ភេទ ប្រុស អាយុ ៣២ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ តាណរ សង្កាត់ ស្វាយតឿ ​ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅ​កើ​ត ពាក់មួកសុវ​ត្ថិ​ភា​ព អ្នកបើ​កប​ររង​របួ​សស្រា​ល ម៉ូតូខូចខាត​ស្រា​ល ។ ម៉ូតូទី២ ម៉ាក យ៉ាម៉ាហា ស៊ីរួស ពណ៌ ក្រហម ​គ្មានផ្លាក​លេខ បើកបរដោយឈ្មោះ ​សុ​ង សំណាង ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ កៀនសាំ​ង ​សង្កា​ត់ ស្វាយរៀ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង​ ​មិនពាក់មួកសុវត្ថិ​ភា​ព ​និង គ្មាន​កញ្ច​ក់​ រងរបួសធ្ងន់ ម៉ូតូខូច​ខា​តធ្ង​ន់ ។
ប្រភព​ខា​ងលើ​ បានបន្តថាៈ មូលហេតុអ្នកបើកម៉ូតូ​ C 125 មិនគោរពសិ​ទ្ធិអាទិភាព ដោយឡែកមធ្យោបា​យ​រក្សាទុក នៅអធិការក្រុង​ស្វា​យរៀ​ង។ ចំណែកអ្នករបួ​ស សម្រាកព្យាបាលនៅ​ម​ន្ទីរពេ​ទ្យខេត្ត​ស្វាយ​រៀ​ង ៕ដោយ៖ វ៉ៃកូ

spot_img
×