ភ្នំពេញ៖ ស្ត្រីជនជាតិវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ដែលជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនប្រមាណ១.៨១៤ក្រាម ចូលមកកម្ពុជានោះ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៨។
នគរបាលប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ដោយសារតែមានតម្រុយនៃការជួញដូរគ្រឿងញៀនឆ្លងកាត់កម្ពុជា កងកម្លាំងនគរបាលច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយនឹងអង្គភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កាលពីព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។បានធ្វើការត្រួតពិនិត្យនិងឆែកឆេរស្ត្រីម្នាក់ ឈ្មោះ ត្រាន វីធី (tran ve thi) ជាជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលី ដោយបានរកឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនប្រមាណ១.៨១៤ក្រាម លាក់ទុកក្នុងវ៉ាលិស៕ ដោយ៖បញ្ញាស័ក្តិ