សម្ពាធឈាមកើនឡើងខ្ពស់អាចនឹងបណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរជាច្រើនរួមមាន ៖
• ជំងឺក្រិនសរសៃឈាម គឺជាជំងឺសរសៃឈាមអាកទែ ដែលបង្កឡើងដោយកំណកបន្ទះជាតិខ្លាញ់ នៅលើជញ្ជាំងផ្នែកខាងក្នុងនៃសរសៃឈាម។ ជំងឺលើសឈាមអាចចូលរួមចំណែកធ្វើឲ្យសរសៃឈាមរួមតូច និងការបង្កើនសម្ពាធបន្ថែមទៀត ទៅលើជញ្ជាំងនៃសរសៃឈាម។
• ជំងឺបេះដូង ដូចជាជំងឺខ្សោយបេះដូង ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺសាច់ដុំបេះដូងឡើងក្រាស់ អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនខ្ពស់នៃសម្ពាធឈាម។
• ជំងឺតម្រងនោម ៖ ជំងឺលើសឈាមអាចបំផ្លាញសរសៃឈាម និងតម្រងនៅក្នុងតម្រងនោម។ ដូច្នេះ តម្រងនោមមិនអាចបញ្ចេញសារធាតុពុលបានល្អនោះទេ។
• ជំងឺដាច់សរសៃឈាមខួរក្បាល ៖ ជំងឺលើសឈាមអាចនាំឲ្យដាច់សរសៃឈាមខួរក្បាល ហើយក៏រួមចំណែកជាមួយជំងឺក្រិនសរសៃឈាម ឬការចុះខ្សោយនៃជញ្ជាំងសរសៃឈាម ដែលធ្វើឲ្យសរសៃឈាមងាយនឹងធ្លាយ។
• ជំងឺភ្នែក ៖ ជំងឺលើសឈាមអាចបំផ្លាញសរសៃឈាមតូចៗនៅក្នុងរ៉េទីនភ្នែកបាន៕
ប្រភព៖ health