បន្ទាយមានជ័យ : មានករណីផ្ទុះមីនតោន ដោយសារម៉ាស៊ីនច្រូតស្រូវ បានបើកកិនចំមីនផ្ទុះ បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ និងខូចម៉ាស៊ីនច្រូតស្រូវមួយគ្រឿង នៅក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅវេលាម៉ោង ១រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ២០១៩នេះ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋាន ជួយសង្គ្រោះនិងបញ្ជូនបន្តទៅមន្ទីរពេទ្យស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ៕ដោយ៖បញ្ញាស័ក្តិ