ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារជួបការលំបាក មានការប្រទាញប្រទង់ដណ្តើមស្នាដៃគ្នា ប្រយ័ត្នពេលនាំពាក្យទៅទីសាធារណៈ។ បើកបរត្រូវប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរារណ៍។ មនោសញ្ចេតនាងាយដោយសារតែរឿងតូចតាចធ្វើឲ្យដឹងដៃគូគ្មានហេតុផល។ ទិសនាំលាភ ទិសលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ មហិច្ឆតាធំប្រាកដជាត្រូវអមជាមួយនឹងសម្ពាធធំ ប្រសិនអ្នកបានដាក់គោលដៅច្បាស់លាស់នោះចូរអត់ធ្មត់ធ្វើដំណើរបន្តទៀតទើបទៅដល់បាន។ មនោសញ្ចេតនាអ្នកទាំង ២ស្រុះចិត្តគំនិតគ្នា នឹងឆ្លងផុតការលំបាកឧបសគ្គទាំងឡាយ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ត្រូវបានថ្នាក់លើលើកតម្កើង អ្នករួមការងារគាំទ្រ។ ថ្ងៃនេះអាស្រ័យដោយសមត្ថភាពរបស់ខ្លួន អ្នកអាចរកបានខ្ទង់ចំណូលដ៏ខ្ពស់មួយ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនជាងចំពោះគូស្នេហ៍, កុំស្តាយពាក្យសរសើរ លើកទឹកចិត្តសម្រាប់គេ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារប្រឈមនឹងការស្តីបន្ទោសរបស់អ្នកដទៃធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់ ចង់ព្រលែងដៃ ចូរពង្រឹងស្មារតីអត់ធ្មត់បន្តពេលវេលានឹងជាវិធីតែ១គត់ ដើម្បីបញ្ជាក់ខ្លួនេង។ បណ្តាខ្ទង់វិនិយោគមុនៗនេះនៅតែពុំទាន់រកចំណេញឃើញធ្វើឲ្យអ្នកអស់កម្លាំង តានតឹងចិត្ត។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដ៏សក្តិសមចំពោះអ្នកតែដោយសារខ្វះជំនឿលើខ្លួនឯង អ្នកបានធ្វើឲ្យបាត់បង់ទៅវិញ។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារពិបាករក្សាបានស្ថិរភាព អាចត្រូវទៅបេសកកម្មឆ្ងាយ ចាត់តាំងតួនាទីការងារថ្មី ត្រូវត្រៀមស្មារតីប្រឈមមុខ។ ប្រសិនមានមនុស្សដែលបាត់ទំនាក់ទំនងយូរហើយមកសុំខ្ចីប្រាក់ នោះល្អបំផុតរកវិធីបដិសេធ។ មនោសញ្ចេតនា ងាយធ្លាក់ទៅក្នុងស្ថានភាពទាល់ច្រក។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារទោះបីមានការលំបាកបន្តិច តែអាស្រ័យដោយមានជំនួយពីអ្នករួមការងារ និងការគាំទ្ររបស់ថ្នាក់លើ អ្នកនៅតែអ្នកអាចសម្រេចបានយ៉ាងឆ្នើម។ រាល់ផែនការហិរញ្ញវត្ថុអំណោយលផល្អ ជួយឲ្យអ្នកបង្កើនប្រភពចំណូលយ៉ាងច្រើន។ មនោសញ្ចេតនា កាន់តែក្តាប់នឹងកាន់តែងាយរបូតពីដៃ, ត្រូវទុកឲ្យគ្នានូវលំហដោយឡែកមួយ។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារជោគជ័យ ឬបរាជ័យអាស្រ័យទៅលើការគាំទ្ររបស់ដៃគូសហការ ដូច្នេះត្រូវឆ្លៀតប្រើប្រាស់ការគាំទ្រនេះ។ ថ្ងៃនេះអ្នកមានឱកាសទិញបានរបស់មានតម្លៃ។ មនោសញ្ចេតនា ឈានបានមួយជំហានក្នុងទំនាក់ទំនងជាមួយមនុស្សក្នុងសុបិន្ត។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារមនាឱកាសបានស្គាល់ជាមួយអ្នកមានអំណាច កិច្ចការគ្រប់យ៉ាងមានអ្នកណែនាំបង្ហាញផ្លូវ ជ្រោមជ្រែង ហេតុនេះសុទ្ធតែប្រព្រឹត្តទៅដោយរលូន ជោគជ័យ។ ថ្ងៃនេះមានលទ្ធភាពវិភាគទីផ្សារ ក្តាប់ឱកាសវិនិយោគល្អ។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារត្រូវយកចិត្តទុកដាក់ដល់ការសហការជាមួយមនុស្សជុំវិញ រៀនសូត្រស្វែងយល់បន្ថែមទើបថ្នាក់លើគាំទ្រដំឡើងឋានៈឲ្យ។ ចំណូលមានកំណត់ ចាយវាយត្រូវសន្សំសំចៃ និងមានផែនការជាក់ស្តែង។ មនោសញ្ចេតនា កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវព្យាយាមម៉ឺងម៉ាត់ សកម្មធ្វើការទើបសង្ឃឹមបានលទ្ធផលដូចបំណង។ ចេញក្រៅត្រូវយកចិត្តទុកដាក់ការពារទ្រព្យសម្បត្តិបង្ការត្រូវឆក់ប្លន់។ មនោសញ្ចេតនា នៅទ្រឹងមួយកន្លែងមិនរីកចម្រើនទៅមុខ។ ទិសនាំលាភទិសឦសាន តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារ កុំជឿជាក់លើខ្លួនឯងជ្រុលពេក គួរសាកសួរយោបល់គ្រប់គ្នាមុនពេលធ្វើការសម្រេចរឿងសំខាន់ៗ ត្រូវប្រមូលផ្តុំធ្វើការងាររបស់ខ្លួនកុំលូកលាន់ក្នុងកិច្ចការអ្នកដទៃ។ ចាយវាយត្រូវថ្លឹងថ្លែងកុំឲ្យហួសពីលទ្ធភាពរកចំណូលរបស់ខ្លួន។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងសុទ្ធតែរលូន មានឱកាសសហការជាមួយដៃគូដ៏មានសក្តានុពល។ ថ្ងៃនេះយីអ៊ុនឡើង មានលាភចូលដល់ផ្ទះ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភទិសខាងលិច តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕