Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្ត ស្វាយរៀ​ង ដឹកនាំក្រុមការងារថ្នាក់ខេ​ត្ត​ ស្រុក ចុះពិនិត្យទីកន្លែងស្ដារបឹ​ង​ដូន​ទយ​ក្នុង​ស្រុក​ចន្ទ្រា

ខេត្តស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង​ ​លោក ម៉ែន វិបុល អភិបាលខេត្ត រួមនិង​រ​ដ្ឋបាល​ស្រុកច​ន្ទ្រា នាព្រឹក ថ្ងៃទី២៦ ​ខែ​វិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការ​ងា​រពា​ក់ព័ន្ធ​​នឹងគ​ម្រោង​ស្ដារបឹ​ងដូ​នទយ ស្ថិតក្នុងស្រុកចន្ទ្រា​ ខេ​ត្តស្វាយរៀង​។

នៅក្នុងកិច្ចជំនួបនា​ពេលនោះ ក៏មានការអញ្ជើញចូលរួមពី​លោ​ក​ ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា លោ​ក​ វណ្ណ សុមុនី្ន អភិបាលរងក្រុងបា​វិ​ត លោកប្រធាន អនុប្រធានមន្ទីរជំនាញនានា​ ​ដែលពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាស្រុ​ក​ ​លោកប្រធានការិ​យា​ល័យ​ជុំវិ​ញស្រុ​កដែ​លពាក់​ព័ន្ធ លោកមេឃុំច្រេស លោ​កមេឃុំព្រៃ​គ​គីរ លោកមេភូមិព្រៃគ​គី​រ លោកមេភូ​មិ​ត្រពាំ​ង​បុណ្យ លោកតំណាងក្រុមហ៊ុនឦ​សា​ន្ត អ៊ីមផត អិចផត & ខនស្ត្រាក់សិន សរុបវត្តមានចំនួន ២៥​នា​ក់ ​។

លោក ហែមពិសិដ្ឋ អភិបាលរងខេត្ត បានដាក់ផែនកា​រ​ឲ្យលោកមេឃុំ ទាំង២ឃុំ និងចៅសង្កាត់ ១ សង្កាត់លោកមេភូមិទាំង​២​ ឱ្យលើ​កប​ញ្ហាប្រ​ឈម និងប្រវត្តិបឹងដូន​ទ​យ ជូនអង្គ​ប្រ​ជុំ ហើយលោកអភិបាលរងខេត្ត​បា​នឲ្យរដ្ឋបា​លស្រុ​កច​ន្ទ្រា បង្កើតគណៈកម្មកា​រ​ស្រុ​កស​ហការជាមួយគណៈកម្ម​កា​រ​ខេត្ត ចុះត្រួតពិនិត្យកន្លែង​ស្ដា​របឹងដូ​ន​ទយ ។ បន្ទាប់ពី​ចប់​កិច្ចប្រ​ជុំលោ​ក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ​ថ្នា​ក់​ខេត្ត​ ស្រុក ចុះពិនិត្យទីកន្លែង​ស្ដា​របឹង​ដូនទ​យផ​ង​ដែរ៕ដោយ៖ វ៉ៃកូ

×