កោះកុង៖ នៅថ្ងៃទី ២៩ វិច្ឆិកា ២០១៩វេលាម៉ោង ៦:១៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក បង្កឡើងដោយ រថយន្ត បុកជាមួយនឹងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នានៅចន្លោះគីឡូម៉ែត្រ លេខ១២៤-១២៥ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។ ករណីនេះ កម្លាំងនគរបាល កំពុងស្រាវជ្រាវរកជនបង្ក ដែលរត់គេចខ្លួនបាត់ ហើយបន្សស់រថយន្តនៅកន្លែងកើតហេតុ។
បង្កឡើងដោយរថយន្ត ឡិចស៊ីស Rx300 ពណ៌ ស ពាក់ផ្លាកលេខ ព្រះស៊ីសនុ 2A-6535 អ្នកបើក ពុំស្គាល់ អត្តសញ្ញាណ ធ្វើដំណើរចេញពីកោះកុង ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូ អ៊ិចសេនទ័រ ពណ៌ ទឹកប៊ិច គ្មានផ្លាកលេខ បើកបរ ដោយឈ្មោះ យ៉ុង ប៊ុនធឿន អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិ នេសាទ ឃុំជ្រោយស្វាយ ស្រែអំបិល រងរបួសធ្ងន់ បាក់ដៃខាងស្តាំ និងដាច់កែងជើងខាងស្តាំ និងអ្នករួមដំណើរឈ្មោះ រុំ រី ភេទស្រីអាយុ២៣ ឆ្នាំ មានទីលំនៅ ភូមិជុំនាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ រងរបួសធ្ងន់ បែកក្បាលជង្គង់ខាងឆ្វេង ជនរងគ្រោះ ត្រូវបានរថយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង ។
បច្ចុប្បន្ន កម្លាំងយើង កំពុងស្រាវជ្រាវរកជនបង្ក រីឯវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកោះកុង ដើម្បីរង់ចាំ ធ្វើការដោះស្រាយ ៕ដោយ៖កូឡាប