Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិតជាម្ដាយក្នុងពន្ធនាគារ

ភ្នំពេញ៖ បើតាមទំព័រហ្វេសប៊ុករបស់អង្គការ​​ លីកាដូ បានផ្សាយព័ត៌មានថា ដើម្បី​ចូលរួម​​ប្រារព្ធ​យុទ្ធ​នា​កា​រ​​ ១៦​ ថ្ងៃ​​ ប្រឆាំង​នឹង​​អំពើ​ហឹ​ង្សា​​​លើ​ស្ត្រី​​ អង្គការ​​ លីកាដូ​​ ចេញ​ផ្សាយ​​កម្រង​​​វីដេ​អូ​ខ្លីៗ​​ ស្តីពី​ស្ថានភាព​​របស់​ស្ត្រី​​​មា​ន​​ផ្ទៃពោះ​​​ និ​ងម្តាយ​​ជា​មួយ​​កូន​​​តូច​​ ដែលជាប់​​ក្នុង​ពន្ធនា​គារ​​​នៅ​​កម្ពុជា​។​

ជីវិតគឺ​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​អ្នកជា​ប់​ឃុំ​​ក្នុង​ពន្ធនាគា​រ ​នៅប្រទេ​ស​​កម្ពុជា​។ ការរំលោភ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​​​ដូច​ជា​ កង្វះខាត​នៃអាហារ​​​ហូប​ចុក​ ទឹកស្អាត​ ពេលវេលា​នៅក្រៅ​បន្ទប់ឃុំឃាំ​ង​​​ និង​ការការពារ​​​ផ្លូ​វច្បាប់​ ដែលកើតមាន​ឡើងជា​ច្រើនករ​ណី​​​ ហើយជីវិតពិត​នៅក្នុ​ង​​ពន្ធនា​គារ​គឺ ប្រសិនបើ​អ្នកជាប់ឃុំ​​គ្មា​នប្រា​ក់បង់​ទេ​ អ្នកទាំងនោះក៏​មិនទទួលបាន​សារសំខាន់​​មូល​ដ្ឋាន​ទាំងនេះ​ផងដែរ​។​​

បច្ចុប្បន្ននេះ​ មានអ្នកជាប់ឃុំជាង​ ២​៩​.០០០នាក់​ នៅក្នុងពន្ធនាគារ​ចំនួន១​៨​ ​ដែល​អង្គការ​លី​កា​ដូ​​ធ្វើការ​​ឃ្លាំ​មើល។​ ពេលនេះ​ ចំនួន​ច្រើនលើសលប់​នៃអ្ន​ក​ជាប់​ឃុំ​​នៅក្នុង​បន្ទប់​​ឃុំ​ឃាំ​ង​គឺខ្ព​ស់ខ្លាំង​ មិនធ្លាប់​មានពី​មុន​ម​ក​ទេ​ នៅទូទាំង​ប្រទេសកម្ពុជា​​​ ដែល​ភាគ​ច្រើ​ន​បណ្ដាលមកពី​​កា​រប្រើ​ប្រា​ស់​​នីតិ​វិធី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រ​ង់​ចាំ​​សវនាការ​ច្រើនហួសហេតុពេក​។​
​​
អង្គការលីកាដូ​ សូមស្នើសុំ​ដោ​យ​ទទូ​ច​ដល់​អា​ជ្ញាធរ​កម្ពុជា​ សូមឱ្យ​អនុវត្ត​អនុសាសន៍​​មួ​យចំនួ​ន​ដូ​ចខា​ងក្រោ​ម៖​
• គ្រប់អ្នកជាប់ឃុំ​ដែលមានសិទ្ធិ​​​គួ​រត្រូវបា​ន​សាក​សួ​រ​ថាតើ ​ពួកគាត់​ចង់ស្នើសុំនៅ​ក្រៅ​ឃុំ​បណ្ដោះ​​អាស​ន្ន​ឬទេ​ ជាពិសេស​ករណី​​​របស់អ្នកជាប់ឃុំ​ដែលងា​យ​រង​គ្រោះ​ដូ​ចជា ​ស្រ្តីមានកូនតូច​​នៅ​ជា​មួ​យ​ និងអ្ន​ក​ជាប់ឃុំ​​​ជាអនីតិ​ជន​​ជា​ដើម។​
• ធានាថា​ ការឃុំខ្លួន​បណ្ដោះអាសន្ន​​​ គឺត្រូវបាន​ប្រើប្រាស់​​ដោ​យ​ត្រឹម​ត្រូវ​ និងជាជម្រើស​​​ចុ​ងក្រោ​យ ​ដោយអនុលោម​តាមគោ​ល​កា​រណ៍​​សន្មត​ថាគ្មានទោស​។​​
• ធានាថា​ មុនពេល​ចេញដីកាឃុំខ្លួន​ការ​គិ​តពិ​ចារ​ណា​ ឱ្យបាន​​ត្រឹម​ត្រូវពា​ក់ព័​ន្ធ​នឹងកិច្ចការពារ​ផ្នែកច្បា​ប់​​ ត្រូវបាន​ផ្ដល់ឱ្យទៅ​គ្រប់កាលៈទេសៈ​​នៃបុ​គ្គល ​ដែលត្រូវបាន​ចោទ​ប្រ​កា​ន់​​ទាំងអស់​ ជាពិសេស​ករណីអ្នកជាប់​ឃុំ​​ដែ​លងាយ​រង​គ្រោះ​។ ​
• ធានាថា ​គ្រប់បុគ្គល​ដែលត្រូវ​បា​ន​​ចោទប្រ​កាន់​ មានសិទ្ធិ​និងកិច្ចការពារ​​មុ​នពេល​សវនា​ការ ​រួមមាន​សិទ្ធិទទួលបាន​ការពា​រ​ផ្លូ​វច្បាប់​​គ្រប់គ្រាន់​ សិទ្ធិក្នុងការ​ទទួលបា​ន​​កា​រជូ​ន​ដំណឹ​ង​ត្រឹម​ត្រូវ​នៃ​បទ​ចោទ​ប្រឆាំងនឹងពួកគាត់​ ​និ​ង​ការយល់ដឹង​អំពីនីតិវិធី​​​ពាក់ព័​ន្ធ​​នឹងពា​ក្យស្នើ​សុំ​ ​និងការផ្ដល់សិទ្ធិ​ឱ្យនៅ​ក្រៅ​ឃុំ​ ​និងសមត្ថភាព​ក្នុងកា​រ​ស្នើសុំ​​សិ​ទ្ធិនៅក្រៅ​ឃុំ​នេះ ​ជាពិសេសករណី​អ្នកជាប់ឃុំ​​​ដែ​លងាយ​រង​គ្រោះ​។​ ដំណើរការ​នីតិវិ​ធី​ទាំង​នេះ ​គួរត្រូវបាន​​​ពន្យល់​ឱ្យបា​ន​ច្បាស់​ និងអនុវត្ត​ឱ្យបានទា​ន់​​​ពេល​វេលា​។​
• ផ្ដល់អាទិភាព​ស​វ​នាកា​រ​​សុំនៅក្រៅឃុំ​​ លើករណី​របស់អ្នកជាប់ឃុំ​​​ដែល​ងាយ​​រង​គ្រោះ​ដូច​ជា​ ស្ត្រីមា​នផ្ទៃ​ពោះ​​ និងម្ដាយ​ដែល​មា​ន​កូន​តូច​នៅជាមួយ​ អ្ន​ក​ជាប់​ឃុំ​​ជាអ​នីតិ​ជន​ និងអ្នកការពារ​​​សិ​ទ្ធិម​នុ​ស្ស។​ ដូច្នេះពួកគាត់​មិនចាំបាច់​​ត្រូ​វឃុំ​ខ្លួន​​ប​ណ្ដោះអាស​ន្ន​​រង់​ចាំស​វ​នា​ការ​ក្នុងរយៈពេលវែង​​​ និងដោយ​គ្មានពេលវេលា​កំណត់​ជា​ក់លា​ក់​៕​ដោយ៖កូឡាប

×