Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា​សៀង ណាំ ៖ អ្នកម៉ៅការ​សំណង់​ធ្វេសប្រហែស​និង​ខ្វះ​ជំនាញ​ច្បាស់លាស់​នាំអោយ​បាក់​អ​ន្ទា​រ​សម្រាប់​ចាក់​បេតុង ស្លាប់​៣​នាក់ របួស​ជាង​១០​នាក់​

spot_img

​សៀមរាប​៖ ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច បាន​សង្គ្រោះ​ករណី បាក់​អគារ​ធម្មសភា​(​សាលាឆាន់​) នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​។

​លោក​ឧកញ៉ា​សៀង ណាំ អ្នកតំណាងរាស្ត្រ បាន​ថ្លែងថា ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅវេលា​ម៉ោង​៣​រសៀល​ខ្ញុំបាទ​មានការ​រន្ធត់​តក់​ស្ល​ត់​និង​សោកស្តាយ​បំផុត​ដោយ​អគារ​សាលាឆាន់​១​ខ្នង​បានរ​លំបាក់​សង្កត់​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​និង​រងរបួស​ចំនួន​១៣​នាក់​នៅ​វត្ត​គោកចក ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​លោក​ឧកញ៉ា បាន​បញ្ជាក់ថា ដោយ​អ្នកម៉ៅការ​សំណង់​ធ្វេសប្រហែស​និង​ខ្វះ​ជំនាញ​ច្បាស់លាស់​នាំអោយ​បាក់​អ​ន្ទា​រ​សម្រាប់​ចាក់​បេតុង​។​ខ្ញុំបាទ​បាន​ជួយ​ឧបត្ថម​ប្រាក់​ចំនួន​២៥០០​ដុល្លារ​ដល់​អ្នកស្លាប់​និង​រងរបួស​។​សូម​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​ទាំងអស់​បាន​ទៅកាន់​សុគតិ ភព និង​អ្នករងរបួស​ទាំងអស់​ឆាប់​បានជា​សះស្បើយ​ឡើងវិញ​។​

​រដ្ឋបាលខេត្ត​បាន​ឲ្យ​ដឹងថា កាលពី​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំងចម្រុះ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ករណី​បាក់​អគារ​ធម្មសភា (​សាលាឆាន់​) ដោយមាន​ការចូលរួម​ពី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពី​ទទួលបាន​ការ​ព័ត៌មាន​ថា​មាន​ករណី​គ្រោះថ្នាក់​បាក់​អគារ​ធម្មសភា​(​សាលាឆាន់​) នៅ​វត្ត​ប្រាសាទ​គោកចក កាលពី​វេលា​ម៉ោង ១៤៖១៥​នាទី​។

​ការសង្គ្រោះ​បាន​ប្រើប្រាស់​មធ្យោបាយ​ដូចខាងក្រោម ៖
​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៧៥០​អង្គ​/​នាក់ រួមមាន នគរបាល ប្រជា​ការពារ កម្លាំង ១២០​នាក់ អាវុធហត្ថ កម្លាំង ៨០​នាក់ កងកម្លាំង​ភូមិភាគ ៤ និង​តំបន់​ប្រតិបត្តិការ​សឹក​រង កម្លាំង ២៥០​នាក់ និង ព្រះសង្ឃ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ប្រមាណ ៣០០​នាក់​។​

​រថយន្ត​សង្គ្រោះ ចំនួន ៩​គ្រឿង រួមមាន អាវុធហត្ថ​ចំនួន ២​គ្រឿង ភូមិភាគ ៤ ចំនួន ៣​គ្រឿង និង​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន ៤​គ្រឿង​។​

​គ្រឿងចក្រ​មធ្យោបាយ​សង្គ្រោះ រួមមាន រថយន្តស្ទូច ៤​គ្រឿង​(​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ១​គ្រឿង អង្គភាព​អគ្គិសនី ១​គ្រឿង​និង​អាជ្ញាធរ​អប្សរា ២​គ្រឿង​) អេស្កាវ៉ាទ័រ ៣​គ្រឿង​(​រដ្ឋបាលខេត្ត ២​គ្រឿង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ១​គ្រឿង​) រថយន្ត​អគ្គីសនី​ចល័ត​(​អង្គភាព​អគ្គីសនី​ខេត្ត​) ១​គ្រឿង រៀបចំ​ភ្លើង​បំភ្លឺ​សម្រាប់​ប្រតិបត្តិការ​ពេលយប់​​គិត​ត្រឹម វេលា​ម៉ោង ១៧៖៥០​នាទី ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​បាន​ជួយសង្គ្រោះ​ទទួលបាន​លទ្ធផល ដោយបាន​រុក​រកឃើញ​ជនរងគ្រោះ​សរុប​ចំនួន ១៦​អង្គ​/​នាក់​(​ព្រះសង្ឃ ២​អង្គ​) ក្នុងនោះ​៖ រងរបួស​ធ្ងន់ ៤​នាក់​(​ជាងសំណង់ ៣​នាក់ និង​ប្រជា​ការពារ​១) រងរបួស​ស្រាល​ចំនួន ៩​អង្គ​/​នាក់ (​ព្រះសង្ឃ ២​អង្គ ប្រជា​ការពារ ១​នាក់ និង​ជាងសំណង់ ៧​នាក់​) កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​ស្លាប់​ចំនួន ៣​នាក់ តាម​ការបញ្ជាក់​របស់​ក្រុម​ជាង និង​កងកម្លាំង​ប្រជា​ការពារ​ដែល​ឈរជើង និង​ឃើញ​ហេតុការណ៍ បាន​បញ្ជាក់ថា មិនមាន​ចំនួន​ជនរងគ្រោះ​ទៀតឡើយ​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់ បាន​ណែនាំ​ក្រុមការងារ​នឹង​បន្ត​កាយ​គំនរ​សំណង់​នៅ​ពេលយប់​បន្តទៀត ដោយ​បន្ថែម​កម្លាំង​រហូត​ទាល់តែ​អស់​គំនរ​សំណង់​ទាំងស្រុង ៕​ដោយ​៖​កូ​ឡាប​

spot_img
×