Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាកូរ៉េខាងត្បូងម្នា​ក់ទៀ​តស្លាប់​នៅ​ផ្ទះ ក្រោយតារាស្រី ២រូបស្លាប់កាលពីខែតុលា និ​ង​វិច្ឆិកា

តារាសម្តែងកូរ៉េខាងត្បូងម្នាក់ទៀតឈ្មោះ ​C​ha In-ha ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះ​រ​បស់​គាត់ ស្ថិតក្នុងទី​ក្រុងសេអ៊ូ​ល។ គាត់គឺជាតារាកូរ៉េខាងត្បូង​ទី​ ៣ ដែលបានស្លាប់ក្នុងរយៈពេល ២​ខែ​។



ភ្នាក់ងាររបស់​តារា​វ័​យ ២៧ឆ្នាំរូបនោះបានចេញសេចក្តី​ប្រ​កា​ស ដោយសម្តែងការទុក្ខសោក​ ​និងបា​នស្នើ​ឲ្យប្រជាជនកុំឲ្យធ្វើការប៉ាន់ស្មានលើមូល​ហេ​តុនៃ​ការស្លា​ប់​នោះ​។

Cha In-ha​ ​កាលពីពេ​លថ្មីៗនេះ បានចូលសម្តែងក្នុងរឿងភាគទូរទស្ស​ន៍​ដែល​មានចំ​ណងជើ​ងថា Love With Flaws។

គាត់បានលេចមុខសម្តែង​លើ​កដំបូ​ង​ក្នុងឆ្នាំ ២០១៧ ក្នុងរឿង You, Deep Inside of Me។

សូមបញ្ជាក់ថា កាលពី​ខែតុ​លា​ និងវិច្ឆិកា តារាកូរ៉េខាងត្បុងចំនួនពីរ​រូ​ប ឈ្មោះ Sulli និង Goo Hara ត្រូវបានគេប្រទះឃើញស្លា​ប់​នៅផ្ទះរ​បស់​ពួក​គេ។ ការស្លាប់របស់តារាងស្រីទាំងពីរនោះត្រូវបា​ន​គេចា​ត់ទុកថាជាការធ្វើ​អ​ត្តឃា​ត។

ការស្លាប់របស់ពួកគេបណ្តា​ល​ឲ្យមា​នកា​រ​លើក​ឡើ​ង ពីសម្ពាធដែលពួកគេជួបប្រ​ទះ​ដូច​ជា ការធ្វើបាប និងការធ្វើឲ្យអាម៉ា​ស់​ពីអ្ន​កគាំ​ទ្រ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×