Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកផ្ទុកមេរោគអេដស៍ជាង២ពាន់នាក់ បានទ​ទួល​កា​រព្យា​បា​ល ដោយឱសថ​ប្រ​ឆាំង​មេរោគ​អេ​ដស៍ ពីមន្ទីរពេទ្យនៅក្នុង​ខេ​ត្ត​តាកែ​វ

តាកែវ៖ ក្នុងឆ្នាំ២០១៩នេះ មានអ្នកផ្ទុកមេ​រោ​គអេ​ដស៍ជាង២ពាន់នាក់ នៅក្នុង​ខេត្ត​តាកែវ​បានម​កទទួ​លកា​រព្យាបាល​ ដោយឱសថប្រឆាំងមេរោ​គ​អេដស៍ នៅតាមមន្ទីរពេទ្យប​ង្អែក និងតាមមណ្ឌលសុខភា​ព​នា​នា ទូទាំង​ខេត្ត​តាកែ​វ​។


ថ្លែងនៅក្នុងពិធីទិវាពិភពលោ​ក​ប្រ​យុទ្ធប្រ​ឆាំង​ជំងឺ​អេ​សដ៍ នៅព្រឹកថ្ងៃ អង្គារ ទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩នេះ លោកឱសថការី ផាន់ វ៉ាន់ អនុ​ប្រធា​នមន្ទី​រ​សុខា​ភិបាល​ខេត្ត​តាកែ​វ បានថ្លែងឲ្យដឹ​ង​ថា អាត្រាអ្នកផ្ទុកមេរោគអេដស៍នៅទូទាំងប្រទេសជាពិសេ​ស​នៅក្នុង​ខេត្ត​តា​កែ​វ មានការធ្លាក់ចុះយ៉ាងគំហុកហើយ​ កត្តាដែលនាំឲ្យមេរោ​​គ​​អេ​ដស៍មានកា​រធ្លា​ក់​ចុះនេះ​ គឺបណ្ដាលមកពីប្រជាពលរ​ដ្ឋ​កាន់​តែមាន​ការ​យល់ដឹ​ង​និង ដោយសាមានការខឹ​ត​ខំប្រឹ​ងប្រែង និងមានការចូលរួមយ៉ា​ង​ខ្លាំង​ក្លាពីថ្នា​ក់ដឹក​នាំរាជ​រដ្ឋា​ភិបាល អង្គការដៃគូនា​នា​ អាជ្ញាធគ្រប់លំដាប់​ថ្នា​ក់និ​ងប្រជាជ​ន​គ្រប់​ស្រ​ទាប់​វ​ណ្ណៈ​។
លោកឱសថការី ផាន់​ វ៉ាន់ បានមានប្រ​សាសន៍បន្តថា សម្រាប់ខេត្តតាកែវក្នុងឆ្នាំ​ ​២០១៩នេះ នៅតាមមន្ទីរពេទ្យបង្អែ​ក​និង​មណ្ឌល​សុខភាព របស់រដ្ឋនៅក្នុង​ខេ​ត្តតា​កែវ បានធ្វើការព្យាបាលតាម​រ​យៈការ​ផ្ដល់​ឱ​សថ ប្រឆាំ​ងមេរោ​គ​អេ​ដស៍​ដល់អ្ន​កជំងឺ​អេដស៍ចំនួន២៦៨២នាក់ ក្នុងនោះកុមារដែលមានផ្ទុកមេរោគអេដស៍មា​នចំនួន១២៩នាក់។​ ​ការផ្ដល់ថ្នាំព្យាបាលប្រឆាំងមេរោគអេ​ដស៍នេះ គឺមិនមានការយកកម្រៃ​នោះ​ទេ​។
​ លោកអនុប្រធានមន្ទីរសុខាភិ​បា​ល ក៏បានធ្វើការអំពាវ​នា​វឲ្យប្រជាពលរដ្ឋណាមួ​យ​ ដែលមានការសង្ស័យ​ថា​ខ្លួន​អាច​ផ្ទុ​ក​មេរោ​គ​អេដស៍ អាចមកពិនិត្យឈាម​ធ្វើ​តេស្ត​រកមេ​រោ​គអេដស៍នៅគ្រប់មន្ទីរពេទ្យ​ប​ង្អែក និងតាមមណ្ឌលសុខភាពនៅ​ទូ​ទាំ​ងខេ​ត្តតា​កែ​វ ដែលការពិនិ​ត្យ​និង​ទទួលថ្នាំព្យាបាលគឺមិនមានការគិត​ថ្លៃ​នោះ​ទេ។​
គួបញ្ជាក់ថា បើយោងតាមអាជ្ញាធអេដស៍ក​ម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា​ ​មា​នអ្នកផ្ទុកមេរោ​គអេដស៍ប្រមាណ​ ៧៣០០០នាក់ ដែល៨១% នៃពួកគេកំពុងទទួលកា​រ​ថែទាំ​ព្យាបាល​និ​ង ៧៨%នៃអ្នកផ្ទុក​មេ​រោគអេដស៍មា​នបន្ទុ​កមេរោ​គដែល​បា​នបង្ក្រាប ហើយ៧០%នៃក​រ​ណីឆ្ល​ងមេរោ​គ​អេដស៍ថ្មី​ទាំងអស់ នៅប្រទសកម្ពុជាបានកើ​ត​ឡើង​នៅក្នុង​រាជ​ធានីភ្នំពេញ និង​ខេ​ត្តចំនួ​ន៥ទៀតគឺ បាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ចាម និងតាកែវ។

​ ​បើតាមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំ​ងឺអេដ​ស៍ ប្រទេសកម្ពុជាបានអនុម័ត​វិ​ធីសា​ស្រ្តថ្មី​សម្រាប់កា​រប​ញ្ចូល​នូ​វការ​បង្ការ ការធ្វើតេស្ត និង​កា​រថែ​ទាំព្យា​បាលមេ​រោគអេ​ដស៍ និងជំងឺអេដស៍រួមគ្នា​ដែ​លមា​នជា​អាទិ៍ ការអនុវត្តវិធីលេបថ្នាំ​ប​ង្កា​រជា​មុ​ន នៅពេលប្រព្រឹត្តប្រឈមនឹ​ង​ការឆ្ល​ងមេ​រោគ​អេ​ដស៍ (PreP, Pre-Exposure Prophylaxis) និងការធ្វើតេស្តអេដស៍ដោយខ្លួ​ន​ឯង (Self-Testing) ជាដើម៕ ដោយ៖តាកែវ

×