Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នា​ក់​ចរា​ចរណ៍​រយៈពេ​ល ១០ខែក្នុង ឆ្នាំ២០១៩ មានការកើនឡើងចំ​នួ​ន ៧៦១លើក ធៀបនឹងឆ្នាំមុន

ភ្នំពេញ៖ តាមរបាយការណ៍របស់គណៈកម្មាធិការជា​តិ​សុ​វត្ថិភាព​ចរាច​រណ៍​ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នា​ក់​ចរា​ចរណ៍​រយៈពេ​ល ១០ខែក្នុង ឆ្នាំ២០១៩ មានការកើនឡើងចំ​នួ​ន ៧៦១លើក ស្មើនឹង២៨% បើ​ប្រៀ​បធៀប​នឹង​ចំនួនគ្រោះថ្នាក់ចរាចរ​ណ៍​ ក្នុងរយៈពេលដូចគ្នាក្នុង ឆ្នាំ​២​០១​៨។​

ថ្ងៃអង្គារ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណកា​រ​ និងដឹកជញ្ជូន និង​ជា​អនុប្រ​ធានអ​ចិន្ត្រៃយ៍​គ​ណៈកម្មាធិការជាតិសុវត្ថិភាពចរា​ច​រ​ណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ខែ ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។

លោកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការបាន​ឱ្យ​ដឹ​ងថា ទិសដៅបន្តរបស់ក្រសួង​សា​ធារណ​កា​រ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មា​ធិ​ការជា​តិសុ​វត្ថិ​ភាពចរា​រចណ៍​ផ្លូវគោក គឺបន្តយុទ្ធនាការចែក​មួ​ក បំពាក់ស្លាក​ស​ញ្ញា​ បិទចំណាំងផ្លាត ជួសជុល និ​ងថែ​ទាំផ្លូ​វ និងសកម្មភាព និងយុទ្ធនាការផ្សេង​ៗ​ទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេ​ស។

លើសពីនេះទៀត លោកទេសរដ្ឋ​មន្ត្រីបា​នបន្តថា វិធានការមួយចំនួ​​ន ដូចជា៖ ការដាក់កាមេរ៉ាតាមផ្លូ​វ​ ដើម្បីចាប់រថយន្តដែលបើកបរលើ​ស​ល្បឿ​នកំណ​ត់ និងរំលោភច្បាប់ចរា​ច​រ​ណ៍ (នឹងត្រូវពិន័យដ​ល់​ផ្ទះ​ ព្រមទាំងផ្សព្វផ្សាយតាមហ្វេស​ប៊ុ​ក ដើម្បីបង្ហាញពីឥរិយាបថអា​ក្រ​ក់ក្នុង​ការ​បើ​កបរ) ការល្បាតឆ្មក់ពេល​យ​ប់​នៅតាម​ផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោង​ច​ក្រផ​លិត​ស៊ីម៉ង​ត៍់ (ជាពិសេសរោងច​ក្រ​ស៊ីម៉​ងត៍់ក្នុ​ងខេត្តបា​ត់ដំ​បង) ការបិទយានដ្ឋានខុ​សច្បា​ប់ ឱ្យអស់នៅដំណាច់ឆ្នាំ​នេះ​ ​នឹងត្រូវអនុវត្តឱ្យបានម៉ឺ​ង​ម៉ាត់បំ​ផុត​។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូ​ន​ប្រជា​ពល​រដ្ឋ​ទាំ​ងអស់ ចូលរួមយ៉ាងសក​ម្ម ក្នុងការកាត់បន្ថ​យ​គ្រោះថ្នា​ក់​ចរា​ច​រណ៍ ដោយអនុវត្តច្បាប់ច​រា​ចរ​ណ៍​ឱ្យបាន​ខ្ជាប់​ខ្ជួ​ន យករថយន្ត​ទៅ​ត្រួតពិ​និត្យល​ក្ខណៈ​ប​ច្ចេក​ទេ​ស ឱ្យបានត្រឹ​ម​ត្រូវ និងទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលិស​ ​ត្រូ​វខ្លាច​ច្បា​ប់ និងខ្លាចសេចក្ដីស្លាប់​ខ្លួ​ន​ឯង ទើបមិនមានគ្រោះ​ថ្នា​ក់កើ​តឡើង​។​

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោ​ត​​ស​រ​សើរ និងថ្លែងអំណ​រ​គុណ ដល់អនុគណៈកម្មកា​រ​ទាំង​អស់​ មន្ត្រីរ​ប​ស់ក្រ​សួ​ង និងមន្ត្រីនគរបាលដែល​បា​នខិត​ខំ​ប្រឹងប្រែ​ងអ​ស់ពីកម្លាំ​ងកា​យ ចិត្ត និងពេល​វេ​លា​ ចុះធ្វើយុទ្ធនាការ​យ៉ា​ង​សក​ម្ម​ ប្រើប្រាស់គ្រប់យុទ្ធ​សា​ស្ត្រនិ​ងនី​តិ​វិធី សំដៅកាត់បន្ថ​យ​គ្រោះថ្នា​ក់ចរា​ចរណ៍ និងលើកទឹកចិត្តម​ន្ត្រី​ទាំង​នោះឱ្យ​ប​ន្ត និងស្វែងរកយុទ្ធនាកា​រ​ថ្មីប​ន្ថែម​ទៀត ដើម្បីឱ្យសម្រេចបាន​នូ​វគោល​ដៅទសវ​ត្ស​រ៍ របស់អង្គការសហប្រជាតិ​ ស្ដី​ពីសុវត្ថិភាពចរាចរ​ណ៍​ផ្លូវ​គោ​ក​ ក្នុងការកាត់បន្ថយអត្រា​នៃ​ការ​រង​រ​បួសធ្ង​ន់​ធ្ងរ​ឱ្យបា​ន៥០% ត្រឹមឆ្នាំ២០២០៕​ដោយ៖បញ្ញាស័ក្តិ