ភ្នំពេញ៖ រឿងលោកផ្កាយ៣ គាំ សារឿន ដែលរងការចោទពីពលរដ្ឋថាយកអាងទឹករបស់រដ្ឋ នៅតំបន់២ តំបន់៣ ខេត្តកំពង់ធំមកធ្វេីអាជីវកម្មដោយរំលោភលេី សជណ ហេីយត្រូវពលរដ្ឋ ៩ ភូមិធ្វេីការតវ៉ា រហូតឧត្តមសេនីយ៍នេះចាប់ ក្រុមប្រឹក្សាឃុំ ដែលជាតំណាងតវ៉ារបស់ពលរដ្ឋដាក់ពន្ធធនាគា នឹងត្រូវលេីកយកទៅសួរដេញដោលជាមួយ លោក លឹម គានហោ ។
លោកវីល្លាម សមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបកហសខ្មែរក្រោក នៅថ្ងៃទី៥ធ្នូ បានសរសេរសារលើហ្វេសប៊ុកថា ករណី លោកផ្កាយ៣ គាំ សារឿន ដែលរងការចោទពីពលរដ្ឋថាយកអាងទឹករបស់រដ្ឋ នៅតំបន់២ តំបន់៣ ខេត្តកំពង់ធំមកធ្វេីអាជីវកម្មដោយរំលោភលី សជណ ហេីយត្រូវពលរដ្ឋ ៩ ភូមិធ្វេីការតវ៉ា រហូតឧត្តមសេនីយ៍នេះប្រេីអំណាចចាប់ ក្រុមប្រឹក្សាឃុំ ដែលជាតំណាងតវ៉ារបស់ពលរដ្ឋដាក់ពន្ធធនាគា នឹងត្រូវលេីកយកទៅសួរដេញដោលជាមួយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្នុងកិច្ចប្រជុំក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែធ្នូរ ឆ្នាំ ២០១៩ នេះ។
លោកបានបន្តថា ដោយឡែក ករណីផ្សេងទៀត ដែលពាក់ព័ន្ធនឹងក្រសួងធនធានទឹក ដូចជាបញ្ហាប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធស្រោចស្រប់កសិកម្ម ការលុបបំផ្លិចបំផ្លាញ អាង បឹង ប្រឡាយ ដែលជាប្រព័ន្ធស្តុកទឹក រំដោះទឹក ក៏នឹងត្រូវលេីកយកមកជជែកផងដែរ ៕ ដោយ៖កូឡាប