Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន​០៣​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ករណី​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ​

spot_img

​បាត់ដំបង ៖ នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ជនដៃដល់​ចំនួន​០៣​នាក់​ក្នង​ចំណោម​បក្សពួក​ចំនួន​០៥​នាក់ ពី​ករណី​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ ហើយ​នៅ​ថ្ថៃទី​៦​ធ្នី ជនសង្ស័យ​ចំនួន​០៣​នាក់ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែ ធ្នូ ឆ្នាំ​២០១៩ ម៉ោង​២៣​និង ៣០​នាទី ចំណុច​ក្រុម​០២ ភូមិ​កាច់​រទេះ ឃុំ​កំពង់ ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង (​ក្នុង​បរិវេណ​អាហា​រដ្ឋា​ន​យីហោ បារាំង ឆ​វ័​ន្ត​)​មាន​ករណី​ហិ ង្សា​ដោយ​ចេតនា មាន​អាវុធ​បង្កដោយ​ជន​ស​ង្ស័ យ​មួយក្រុម​មាន​គ្នា​០៥​នាក់​( មានកាំបិត​និង​ពូថៅ​) កាប់​ទៅ លេ​ី​ជនរងគ្រោះ​ចំនួន​០២​នាក់​បណ្តាលអោយ​របួស​ធ្ងន់​ត្រូវបាន​នាំ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​និង​ខូចខាត​ម៉ូតូ​ចំនួន​០១​គ្រឿង នោះ​គឺ​: ១-​ឈ្មោះ​ស៊ិន ប៊ុនថន ហៅ​យួន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ក្រុម​០៥ ភូមិ​សាលា​ត្រាវ ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ ខេត្តបាត់ដំបង ២-​ឈ្មោះ​ចាន់ ជឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង ឫស្សី ខេត្តបាត់ដំបង ។

​បន្ទាប់ពី​ធ្វើ​សកម្មភាព​ជនដៃដល់​បានគេច​ខ្លួន បាត់​ពី​មូលដ្ឋាន​។ ដោយ​ទទួលបាន​ព័ត៌មាន​នេះ និង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​លោក​នួន សាន ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​ឧ​ត្ត ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែនការ ងារ​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន ដឹកនាំ កម្លាំង​នគរ បាល​ស្រុក​សង្កែ ស្រុក​មោងឫស្សី ស្រុក​គាស់ ក្រឡ រួមសហការ​ណ៍ ជាមួយ​ស្នងការដ្ឋាន​នគរ បាល​នគរបាល​ខេត្ត​ប៉ៃលិន ព្រមទាំង​បានការ សម្របសម្រួល​លើ​នីតិវិធី​ពី​អយ្យការ​អម សាលា ដំបូង​ខត្ត​ប៉ៃលិន ផង​នោះ ថ្ងៃទី ៥​និង​ទី​៦ ខែ ធ្នូ ឆ្នាំ​២០១៩ នគរបាល​ខេត្តបាត់ដំបង​បាន​ស្រាវ ជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនដៃដល់​ចំនួន ០៣​នាក់​ក្នុងចំណោម​បក្សពួក ចំនួន​០៥​នាក់​គឺ​: ១-​ឈ្មោះ ទឹម រស្មី ហៅ កូនង៉ា ភេទ​ប្រុស អា យុ​២១​ឆ្នាំមាន​ទីលំនៅ​ក្រុម​០៣ ភូមិ​តា​តុ​ក​១ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ២-​ឈ្មោះ ថេ​ង សុវណ្ណ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​មោង ឃុំ​មោង ស្រុក​មោង ឫស្សី ខេត្តបាត់ដំបង ៣-​ឈ្មោះ ផុត លី​ហា៑ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោង ឫស្សី ខេត្តបាត់ដំបង ។​

​នៅ​ថ្ងៃទី​៦​ធ្នូ ជនសង្ស័យ​ចំនួន​០៣​នាក់ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×