Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់៣នាក់ ដោយជួបគ្រោះថ្នា​ក់ច​រា​ច​រណ៍ នៅកៀនស្វាយ​

spot_img

កណ្ដាល៖បុរស៣នាក់បាន​ស្លា​ប់​ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាង​រថ​យ​ន្តនិ​ងម៉ូតូ នៅលើកំណាត់ផ្លូវជាតិ​លេ​ខ១ ក្នុងច​ន្លោះគី​ឡូម៉ែត្រលេខ៤៥និង​៤៦​ នៅចំណុចភូមិសំរោងក្អែ​រ​ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីម៉ោងជិត៩យប់នាថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់​លោ​កអ​ធិកា​រប៉ូ​លិស​ស្រុកកៀ​ន​ស្វាយ ព្រុំ សំណាង នៅព្រឹកថ្ងៃទី៧ខែធ្នូនេះ។


លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា ជនរងគ្រោះដល់ជីវិត​៣​នាក់​នោះ រួ​មមាន​ទី១​ ឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ​កោះស្លា ឃុំត្រពាំងឃ្លាំង​ ស្រុកឈូ​ក ខេត្តកំ​ពត ។
ទី២ ឈ្មោះផាន ចែម ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិព្រគុយ ឃុំត្រ​ពាំង​ស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងទី៣ ឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នំា ភូមិពន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចំណែកតៃកុងឡានមិនស្គា​ល់ឈ្មោះដោ​យរត់​គេចបា​ត់។​
លោកអធិការប៉ូលិសស្រុ​កកៀន​ស្វាយ បានឲ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ នោះដោយមាន រថយ​ន្តមួយ​គ្រឿ​ង​ម៉ាក​ HYUDAI ពណ៌ខៀវ ប្រភេទដឹកអ្នកដំណើរធុនធំ ​ពា​ក់ផ្លាក​លេខភ្នំពេញ 3C-8879 របស់​ក្រុមហ៊ុ​នវ៉ា​ងរ៉ិ​ច ដែលបើកបរដោយជនមិនស្គាល់អត្តស​ញ្ញាណ បានបើកបរមានទិ​សពីអ្នកលឿងដោយទិសដៅទៅ​ភ្នំពេ​ញ​ តាមផ្លូវជាតិលេខ១​ ​។ ពេ​លបើកមកដល់ក​ន្លែ​ងកើត​ហេតុ​ខា​ងលើ បានជ្រុលចង្កូតបុកជាមួយម៉ូតូម៉ាក​ ​HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ ​គ​ក ភេទប្រុស អាយុ២៣​ឆ្នាំ​ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេ​ត្តតាកែវ មានអ្នករួមដំណើរចំនួន២​នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានត
ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា ​ប​ណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់ នៅកន្លែង​កើ​តហេតុតែ​ម្ដ​ង ហើយបានប្រគ​ល់​ឲ្យគ្រួសារសព​យក​ទៅធ្វើបុ​ណ្យ​តាម​ប្រ​ពៃណី។ ចំពោះម៉ូតូខូចធ្ងន់​ ​ចំនួន​១គ្រឿង ​និងរថយន្តខូចធ្ងន់ ១គ្រឿង យកមករក្សាទុកនៅអធិ​កា​រដ្ឋាន​ន​គ​របាល ស្រុកកៀនស្វាយ​ ស្រាវជ្រាវតាម​នីតិវិធី។
នគរបាលសន្និដ្ឋានក​រណី​នេះ បណ្តាលមកពីអ្នកបើ​ក​បរ​ម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ​បើករំ​លោភទៅ​លើ​ចំណែកផ្លូ​វ នៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ។ ឯរ​ថយន្ត ធ្វេសប្រហែស បើកបរមានល្បឿនលឿន៕​ ​ដោយ៖កូឡាប

spot_img
×