Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេង​ជល់​មាន់ រត់គេចខ្លួន​បាត់អស់ បន្សល់ទុក​រថយន្ត និង​ម៉ូតូ​នៅ​សង្វៀនមាន់​ជល់ ពេល​សមត្ថកិច្ច​ចុះបង្ក្រាប​

spot_img

​កំពង់ចាម​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្រោម​ការបញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម និង​ស្រុក​ជើងព្រៃ បាន​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ប្រជល់​មាន់បាន​០២​ករណី និង​ដកហូត​វត្ថុតាង​រថយន្ត ម៉ូតូ មាន់​ជល់ មួយចំនួន ចំណែកឯ​អ្នកលេង​ជល់​មាន់ បាន​រត់គេចខ្លួន​បាត់​អស់ បន្សល់ទុក​រថយន្ត និង​ម៉ូតូ​នៅ​សង្វៀនមាន់​ជល់​។​

​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ប្រជល់មាន់​ភ្នាល់​ដាក់​លុយ​)​។​

​ករណី​ទី​១ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាល​ក្រុង​កំពង់ចាម និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​បួន បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បាន​ករណី​លួច​លេង​ល្បែងស៊ីសង​ប្រជល់មាន់​ភ្នាល់​ដាក់​លុយ នៅ​ចំណុច​ក្នុងព្រៃ ស្ថិត​ក្រោយ​ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នៅពេល​សមត្ថកិច្ច​យើង​ចុះទៅ​ដល់ ក្រុម​ញៀន​ល្បែង​ក៏បាន​រត់​គេចខ្លួនបាត់​អស់ ដោយ​បន្សល់ទុក​វត្ថុតាង​រួមមាន រថយន្ដ Highlander ចំនួន ១​គ្រឿង ម៉ូតូ​សរុប​ចំនួន​២១​គ្រឿង មាន់​ជល់​ចំនួន​២​ក្បាល និង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។​

​ករណី​ទី​២ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប្រាក់ សុ​គុណ អធិការនគរបាល​ស្រុក​ជើងព្រៃ ចុះបង្ក្រាប់​ទីតាំង​លួច​លេង​ល្បែងស៊ីសង​ប្រជល់មាន់ ភ្នាល់​ដាក់​លុយ នៅ​ចំណុច​ព្រៃ​កប់ខ្មោច ស្ថិតនៅ​ភូមិ​បឹង​ជ្រោយ ឃុំ​សូរ​ទិព្វ ស្រុក​ជើងព្រៃ ដោយ​ស្ថានភាព​ផ្លូវ​ឆ្ងាយ​ពី​ភូមិ ផ្លូវ​ក៏​លំបាក ពេល​សមត្ថកិច្ច​យើង​ទៅដល់ ក្រុម​ញៀន​ល្បែង​ទាំងនោះ​ក៏បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​វត្ថុតាង​មួយចំនួន រួមមាន ម៉ូតូ​ចំនួន​២៧​គ្រឿង មាន់​ជល់​ចំនួន​០២​ក្បាល និង​សម្ភារៈ​មួយចំនួនទៀត​ផងដែរ​។​

​ចំពោះ​ករណី​ទាំងពីរ​នេះ សមត្ថកិច្ច​យើង​បាន​ដកហូត​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​


spot_img
×