ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមចោរលួចឆក់យ៉ាងសកម្មចំនួន១១នាក់ ជូនដល់ក្រុមយអ្នកសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយបន្ត។
ថ្លែងក្នុងសន្និសីទកាសែតនោះ លោក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រុមចោរលួចឆក់ទាំង១១នាក់នេះ កន្លងមកធ្លាប់ធ្វើសកម្មភាព លួចឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដោយបានឆក់យកទូរស័ព្ទដៃ និងកាបូប របស់ជនរងគ្រោះ រួមមានទាំង ខ្មែរ និងបរទេស ព្រមទាំងមានប្រើប្រាស់គ្រឿងញៀនផង។
លោក កុល ផាលី បន្តថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរលួចឆក់ទាំង១១នាក់ខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជាអ្នកសម្របសម្រួលផ្នែកច្បាប់។
យុទ្ធនាការនេះ គិតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន ១១នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មនៅក្នុងក្រុង-ខេត្តព្រះសីហនុ ដោយដកហូតបានសម្ភារវត្ថុតាងមួយចំនួនទៀត។
សមត្ថកិច្ចបង្ហាញឈ្មោះ ជនសង្ស័យទាំង ១១នាក់នោះរួមមាន៖
១- ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
២- ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
៣- ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
៤- ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
៥- ឈ្មោះ លីម គីមស្រ៊ុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
៦- ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
៧- ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
៨- ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
៩- ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
១០- ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
១១- ឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
ចំពោះវត្ថុតាងសមត្ថកិច្ចចាប់យកបានរួមមាន៖
– ម៉ូតូ៣គ្រឿង (មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់)
– ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់)
– កាបូបដៃ៤ (ផលនៃអំពើឆក់)
– ខ្សែកាបូប១ (ផលនៃអំពើឆក់)
– ឯកសារជាភាសាចិនមួយចំនួន (ផលនៃអំពើឆក់)
-អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន (ផលនៃអំពើឆក់)
– គ្រឿងញៀនមួយចំនួន
– ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន៖
– ដែកកេះមួយចំនួន
– ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១
– ដាវចំនួន១ដើម
– កាំបិតប៉័ងតោ ១ដើម
– កូនកាំបិត ១ដើម
– កាំបិតស្នៀត ១ដើម
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើនេះ លោក កុល លី បញ្ជាក់ថា ត្រូវបានមន្ត្រីនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តនីតិវិធីស្របតាមច្បាប់៕ ដោយ៖ ដែន សីមា